នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ព្រះមហាក្សត្រថៃ នឹងអភិសេកគ្រងរាជ្យសម្បត្តិជាផ្លូវការ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីព្រះបរមរាជវាំងថៃ ត្រូវប្រភពAP ដកស្រង់មកផ្សាយឲ្យដឹងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
ព្រះមហាក្សត្រ មហាវេជ្ជរាឡុងកន កាលពីឆ្នាំ២០០៦ បានស្នងរាជ្យពីព្រះបិតារបស់ព្រះអង្គ ព្រះនាម ភូមិបុល អាប់ដុល យ៉ាដេត ដែលបានសោយទិវង្គតក្នុងព្រះជន្ម៨៨ព្រះវិហារ ក្រោយគ្រងរាជសម្បត្តិអស់រយៈពេល៧ទសវត្សរ៍ ។
ព្រះបរមរាជវាំងថៃ បានប្រកាសកាលពីថ្ងៃអង្គារថា ពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ព្រះមហាក្សត្រ ព្រះជន្ម៦៦ព្រះវស្សាអង្គនេះ នឹងប្រារព្ធនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ហើយនៅថ្ងៃបន្ទាប់នោះ វត្តមានរបស់ព្រះមហាក្សត្រ នឹងមាននៅទីសាធារណៈ ។ ថ្ងៃទី៥ ខែឧសភា គឺជាថ្ងៃឈប់សម្រាកដ៏ធំរបស់ប្រទេសថៃ ។
ការអភិសេកឡើងគ្រងរាជ្យសម្បត្តិរបស់អតីតព្រះមហាក្សត្រ ភូមិបុល ក្នុងឆ្នាំ១៩៥០នោះ ក៏បានកំណត់យកថ្ងៃទី៥ ខែឧសភា ផងដែរ គឺក្រោយ៤ឆ្នាំដែលព្រះអង្គក្លាយឈ្មោះជាព្រះមហាក្សត្រ ៕