ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សរាប់សិបនាក់ នៃអ្នកគង្វាល Fulani នៅភាគកណ្តាលម៉ាលី ទីដែលមានអំពើហិង្សារវាងជាតិពន្ធុកើតឡើងសម្លាប់មនុស្សរាប់រយនាក់កាលពីឆ្នាំកន្លងទៅនោះ ។
រដ្ឋាភិបាលម៉ាលី ប្រកាសថា ជនវាយប្រហារក្លែងខ្លួនស្លៀកពាក់ប្រពៃណីជាអ្នកប្រមាញ់ Donzo សម្លាប់ជនស៊ីវិល៣៧នាក់ នៅភូមិ Koulogon កាលពីថ្ងៃអង្គារ ។
ជនរងគ្រោះបាត់បង់ជីវិតកើនឡើងជាងនេះ ខណៈអ្នករងរបួសមានចំនួនច្រើន ហើយផ្ទះជាច្រើនខ្នងរងការដុតបំផ្លាញ ។
អំពើហិង្សានៅម៉ាលី មិនឃើញមានសញ្ញាថមថយនោះទេ រវាងក្រុមគង្វាល Fulani និងBambara ជាមួយអ្នកកសិករ Dogon ដោយសារដណ្តើមទីកន្លែងគង្វាលគោ ក្របី ដណ្តើមដី និងទឹកប្រើប្រាស់ ។
អង្គការសហប្រជាជាតិ ក្នុងរបាយការណ៍និយាយថា ជនស៊ីវិលជាង៥០០នាក់ ស្លាប់ក្នុងតំបន់ខាងលើនេះក្នុងឆ្នាំ២០១៨ ។
កាលខែមិថុនា សមាជិក២៤នាក់ នៃសហគមន៍ Fulani ត្រូវបានសម្លាប់ ដែលក្រុម Dogon ជាអ្នកនៅពីក្រោយខ្នង ។
ផ្ទះជាច្រើនខ្នងរងការដុតបំផ្លាញអំឡុងពេលវាយប្រហារកាលពីថ្ងៃអង្គារ នៅចម្ងាយពីរដ្ឋធានី Bakass ១១៧គីឡូម៉ែត្រ ៕