ខេត្តកណ្ដាល៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោក លី សាឡេះ ជាអតីតយុទ្ធជដែលជួបករលំបាក រស់នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល និងត្រូវបានបងប្អូនខ្មែរឥស្លាម ក្នុងភូមិជាច្រើននាក់មកចូលរួមផងដែរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគម ជូនដល់បងប្អូនខ្មែរឥស្លាម ក្នុងភូមិជ្រោយមេត្រីលើទាំងមូល និងសូមថ្លែងអំណរគុណចំពោះបងប្អូន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន និងសុំឲ្យបន្តគាំទ្រគណបក្សប្រជាជនជាបន្តទៀត ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទេសរដ្ឋមន្ដ្រី គន់ គីម បានឧបត្ថម្ភថវិកា១លានរៀល និងគ្រឿងឧបភោគមួយចំនួនទៀត ជូនចំពោះលោក លី សាឡេះផងដែរ៕