ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងខួប​បង្ក​ជា​ហិង្សា​ក្នុង​គ្រួសារវាយប្រពន្ធ​ពីរដៃរបួសធ្ងន់លុះព្រឹកឡើង​ស្លាប់​នៅលើ​ផ្ទះ​

ចែករំលែក៖

ខេត្តក្រចេះ​៖ ជនសង្ស័យ​ម្នាក់ត្រូវបានសមត្ថកិច្ច​នគរបាលអធិការ​រដ្ឋា​ន​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួននៅ ថ្ងៃអង្គារ ១០ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ពីបទប្រើអំពើហិង្សា​ក្នុង​គ្រួសារ វាយប្រពន្ធរហូត​បណ្តាលឲ្យ​ដល់ស្លាប់​នៅលើ​ផ្ទះ​ ។

ហេតុការណ៍បង្កហិង្សាបានកើតឡើងនៅវេលា​ម៉ោង ២០.០០​នាទីថ្ងៃអាទិត្យ ៨ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នៅចំណុច​ច្រប់ ភូមិ​វាល​សំបូរ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។

ប្រភពពី​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ត្រូវជាប្តីមាន​ឈ្មោះ ស៊ន ឡា អាយុ​៥២​ឆ្នាំ ជាតិខ្មែរ រីឯ​ស្ត្រី​រងគ្រោះ​ត្រូវជាប្រពន្ធមានឈ្មោះ សុខ ឌឿ អាយុ​៤៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ចំណុច​ ភូមិ​ ឃុំ​កើតហេតុខាងលើ ។ ​

ប្រភពបន្តថា អ្នក​ទាំង​ពីរ​ជា​មនុស្សផឹកស្រវឹងខួប ទាស់ពាក្យសំដីរហូតបង្ករជាអំពើហិង្សានៅថ្ងៃ កើតហេតុ​ខាងលើជនសង្សយ័បាន​វាយ​ប្រពន្ធ​ចំនួន​ពីរ​ដៃ ចំ​កញ្ចឹងករ ដួល​ផ្កាប់មុខ​ទៅ​លើ​ថ្ម​ចង្ក្រាន​បាយ បណ្ដាលអោយ​បែក​មាត់បាក់ធ្មេញ និង​រយះ​ថ្ងាស់​របួស​ធ្ងន់ធ្ងរ ។

រួចហើយបុរស​ជា​ប្តី​ក៏​បាន​លើក​ប្រពន្ធ​យក​ទៅ​ដាក់​កន្លែងដេក​ លុះដល់​ម៉ោង ០១.០០​នាទីរំលងអាធ្រាតឈានចូលថ្ងៃចន្ទ ៩ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកស្លាប់​នៅលើ​ផ្ទះ​បាត់ទៅហើយតែ​ម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសព​ស្ត្រី​រងគ្រោះរួចបាន​ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី ផងដែរ ។ ​

ជនសង្ស័យត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅអធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ចិត្រ​បុរី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​កណ្ដាល​នគរ​បាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ចាត់ការ​បន្ត​ទៅសាលាដំបូងខេត្ត៕ ជីវន្ត័


ចែករំលែក៖