ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័័យពាក់ពន្ធ័គ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ជនសង្ស័យករណីជួញដូរសារធាតុញៀនម្នាក់កម្លាំងនគរបាលស្រុកភ្នំព្រឹកសហការកម្លាំងប៉ុស្តិ៍រដ្ឋបាលពេជ្រចិន្តាឃាត់ខ្លួនកាលវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រុមទី២ ស្ថិតភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័័យ ឈ្មោះ ជា ទួច ហៅខ្នុក ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរ មិនពិតប្រាកដ ភូមិ/ឃុំខាងលើ ។

សមត្ថកិច្ចបន្ថែមថាក្រោយពីកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានធ្វើការបង្រ្កាបជាក់ស្តែងករណីរក្សាទុក ដឹកជញ្ជូន​ ឬជួញដូរនូវសាធាតុញៀន​ខុសច្បាប់ នៅចំណុចក្រុមទី០២ ស្ថិតភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័័យ០១នាក់​ ឈ្មោះ ជា ទួច ហៅខ្នុក ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ ។

សមត្ថកិច្ចដកហូតវត្ថុតាង​រួមមាន :ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទុំ មានអក្សរបរទេសលើគ្រាប់ថ្នាំ (សញ្ញា WY) ចំនួន៣៥គ្រាប់សង្ស័យមានសាធាតុញៀន ម៉្សៅក្រាមពណ៌សថ្លា ចំនូន៣៨កញ្ចប់សង្ស័យមានសារធាតុញៀន ទូរស័ព្ទដៃចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់មួយចំនួន ។

បន្ទាប់ពីការឃាត់ខ្លួនសមត្ថកិច្ចបានសួរនាំជនសង្ស័យឆ្លើយសារភាពថា គេបានប្រព្រឹតដួចការសាកសួររបស់សមត្ថកិច្ចមែនក្រោយពីសួរនាំបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ​ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីចាត់ការតាមច្បាប់​ ៕ វណ្ណា


ចែករំលែក៖