ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តកុងតឺន័របើកបុក និងកិនកាលពីវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ខែមិកសិរឆ្នាំចសំរឹទ្ធស័កពស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកំបុត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ័ ។
ជនរងគ្រោះទី១ឈ្មោះ ភក្រ្ដី អាយុប្រហែល៣០ ឆ្នាំ មុខរបរជាងកាត់សក់ចំណែកប្រពន្ធឈ្មោះ និមល អាយុ២៥ឆ្នាំ ។ ជនរងគ្រោះទាំងពីអ្នកប្ដីប្រពន្ធ បច្ចុប្បន្ននៅភូមិស្រីសំមូងឃុំតាំងដូងស្រុកបាទីខេត្តតាកែវ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គុពីសេរីឆ្នាំ២០១៨ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1GV9379 តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត កុងតឺន័រពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ 3R3983 ធ្វើដំណើរបញ្ច្រាសទិសគ្នាវ៉ាជែង ក៏ជ្រុលបុកម៉ូតូពេញទំហឹង និងកិនជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធស្លាប់យ៉ាងអាណោចអាធម័ ។ រីឯរថយន្តបង្ករក្រោយពីកើតហេតុម្ចាស់បានចុះពីលើរថយន្តគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
បើតាមបងប្អូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូមកពីទិញខោអាវនៅឯភ្នំពេញហើយបំណងជិះត្រឡប់ ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង ។
បច្ចុប្បន្ន រថយន្ត និងមូតូត្រូវបាននគរបាលចរាចរណ៍យក ទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំដោះស្រាយតាមច្បាប់ រីឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ