ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកសន្លប់តាមចិញ្ចើមផ្លូវ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតបានវង្វេងស្មារតីដើរចូលផ្ទះប្រជាពលរដ្ឋ និងបម្រុងយកម៉ូតូចេញតែម្ចាស់ឃើញទាន់ក៏ដេញចេញមកក្រៅវិញហើយបានទៅដេកសន្លប់នៅតាមចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចមុខក្រសួងធុនធានទឹក​ តាមបណ្តោយផ្លូវនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

តាមសាក្សីពីបុរសម្នាក់បានឃើញហេតុការណ៍នេះបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសខាងលើដើរមកដេកនៅកណ្តាលផ្លូវដោយសារតែខ្លាចមានបញ្ហា ទើបគាត់លើកមកទៅឲ្យដេកចិញ្ចើមផ្លូវរួចទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកល់ចំណុចកើតហេតុ ។

តែបើតាមបុរសម្នាក់ និងលោកយាយម្នាក់ទៀតបានឲ្យដឹងថា​ មុនពេលើតហេតុបុរសខាងលើបានដើរទៅចូលផ្ទះរបស់គាត់ ហើយបានអូសម៉ូតូគាត់ចេញតែគាត់ឃើញទាន់ក៏ចាប់បានដោយសារតែបុរសខាងលើ និងនិយាយដូចមនុស្សបែកថ្នាំទើបគាត់ដេញទៅក្រៅផ្ទះវិញបន្ទាប់មកទើបផ្អើលថាឃើញដេកបែបនេះ ។

បុរសខាងលើសង្ស័យអាច និងប្រើប្រាស់គ្រឿងស្រវឹងច្រើនរឺអាច និងប្រើប្រាស់គ្រឿងញៀនហួសកម្រឹតទើបទៅជាបែបនេះ ។ ក្រោយកើតហេតុសមត្ថកិច្ចបាន ហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ ៕ សុខាសែនជ័យ


ចែករំលែក៖