ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារភូមិទទួលឯកសណ្ឋាន និងវិទ្យុទាក់ទង់ពីអធិការនគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងមន្ត្រីក្រោមឱវ៉ាត ចុះចែកឯកសណ្ឋាន និងវិទ្យុទាក់ទងជូនប្រជាការពារភូមិ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូររំចេក ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា សម្ភារៈប្រើប្រាស់ដែលត្រូវចែកជូនបងប្អូនប្រជាការពារភូមិរូមមាន វិទ្យុទាក់ទង(អាយកូម)ចំនួន ១៣គ្រឿង និងឯកសណ្ឋានចំនួន ១៣ឈុតទៀតផងដែរ។

លោក អធិការមានប្រសាសន៍បន្តដែរថា លោកសង្ឃឹងបងប្អូនប្រជាការពារភូមិយើងទទួលបានសម្ភារៈនេះនឹងប្រើប្រាសឲ្យចំទិសដៅ ហើយបងប្អូនប្រជាការពារភូមិក៍សន្យាតបវិញផងដែរក្នុងការងារដែលបានទទួល៕ ប៉ឹម ពិន


ចែករំលែក៖