ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាកម្លាំងមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាច្បាប់គោលនយោបាយនិងយន្តការជាច្រើន ដើម្បីសមភាពយេនឌ័រ ដោយទទួលស្គាល់ថា” ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម ជាតិនិងចាត់ទុកស្ត្រីជាកម្លាំងមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ។

នេះជាការលើកឡើងរបស់លោកស្រី ដាំ ដារីនី ក្នុងសិក្ខាសា​លាបូកសរុប ការងារយេឌ័រក្នុងកងយោធពលខេមរភូមិន្ទឆ្នាំ២០ ១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០១៩ នៅសកលវិទ្យាល័យការពារជាតិកាលពីថ្ងៃ សុក្រ១៣ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី ៤ ខែ មករា ឆ្នាំ២០១៨ នៅសកលវិទ្យាល័យការពារជាតិ ។

លោកស្រី ដាំ ដារីនី ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពំានាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់យុទ្ទនារីទូទាំង ខ.ភ.ម ដោយក្តីរីករាយដែលបានចូលរួមក្នុង សិក្ខាសាលាថ្ងែនេះពិតជាមានសារៈសំខា ន់ បង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់បងប្អូនក្រុម ការងារយេនឌ័រក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានក៏ដូច ជាយុទ្ធនារីក្នុងបណ្តាញ ក្រុមការងារយេនឌ័រ តាមបណ្តាកងឯក ភាពទូទាំង ខ.ភ.ម លើកកំពស់និងជំរុញឱយយោធិននារីមាន ការយល់ដឹងអំពីផែនការមានសមត្ថភាពនិងទិសដៅសម្រាប់អនុវត្តការងារ ធ្វើយ៉ាងណាឱយទទួលបានជោគជ័យប្រកបដោ យប្រសិទ្ធភាពចីរភាពសក្តិសមនិងស្ត្រីក្នុងវិស័យការពារជាតិ ។

លោកស្រី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងពីឱកាសការជួបជុំគ្រួសារក្រោមដំបូលសុភមង្គល ធ្វើការងារប្រ កបដោយក្តីសប្បាយរីករាយ ស្និទ្ធស្នាល មានសិទ្ធសេរីភាពគ្រប់បែបយ៉ាងដូចសព្វថ្ងៃដោយសារ សុខសន្តិភាព ។ តើសន្តិភាពកើតឡើងដោយវិធីណា ? ក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា និងប្រវត្តិកាលពីជាង ៤០ ឆ្នាំមុន កម្ពុជា ដ៏សែនកំសត់ត្រូវបានធ្វើទុក្ខបុកម្នេញ មិនឈប់ឈរ បង្ខំឱយធ្វើការងារធ្ងន់ធ្ងរ កាត់ផ្តាច់មនោសញ្ចេតនា ធ្វើទារុណកម្មយ៉ាងឃោរឃៅ ក្នុងរបប៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ នៃរបបវាលពិឃាត ប្រល័យពូជសាសន៍ ។

ក្នុងឱកាសនោះដែរ វាគ្មិនមកពីស្ថាប័ន កងឯកភាព ចំណុះ ខ. ភ.ម បានធ្វើធ្វើបទបង្ហាញ ក្នុងកងឯកភាពរបស់ខ្លួន ជូនសិក្ខា សាលាបានជ្រួតជ្រាបផងដែរ ៕ សុខដុម


ចែករំលែក៖