ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកជាមួយរថយន្តបណ្តាលឲ្យរងរបួសជាទម្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៧.០០នាទីថ្ងៃទី០៤ខែមករាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរ០១កើតឡើងលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូ១៧៩-១៨០ ស្ថិតក្នុងភូមិវាលមាសឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ រវាង ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពត ១M-០៣៩០ ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ មាស ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅចំណុចកើតហេតុ បុកប៉ះជាមួយរថយន្ត០១គ្រឿងម៉ាក ហុិនដាយពណ៌ខៀវពាក់ស្លាកលេខ តាកែវ ២A-០៤៥៩ ទិសដៅស្របគ្នាក្នុងពេលរថយន្តបត់ពីកើតទៅលិច (អ្នកបើកបររថយន្តគេចខ្លួនក្រោយកើតហេតុ) ។

គ្រោះថ្នាក់នេះបណ្តាលអោយ អ្នកបើកបរម៉ូតូឈ្មោះមាស ពេជ្រ រងរបួសធ្ងន់ បញ្ជូនមកសង្រ្គោះនៅគ្លីនិកឯកជនវាលរេញ រីឯវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖