ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់លើតូបលក់ដូរទំនងខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងក្រុមគ្រួសារ រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះឃើញបុរសជាប្ដីដេកស្លាប់កាលពីវេលាម៉ោង៧ព្រឹកថ្ងៃសុក្រ ១៣រោច ខែមគិសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែ មករា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិ តាដេវ ឃុំ មេសថ្ងក ស្រុក ចន្រ្ទា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលដេកស្លាប់មាន ឈ្មោះរាជ គុម ភេទប្រុស អាយុ៦០ ឆ្នាំមានទីលំនៅ ភូមិ តាដេវ ឃុំ មេសថ្ងក ស្រុក ចន្រ្ទា ខេត្តស្វាយរៀង ។

បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចស្រុកនគរបាលជំនាញប៉ុស្តិ៍រដ្ឋបាលព្រមទាំងគ្រូពេទ្យបានមកពិនិត្យជាច្រើនម៉ោងទើបសន្និដ្ឋានថា សពស្លាប់ដោយសារខ្យល់គរ ពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើជាមនុស្សស្លូតបូត និងមិនដែលមានទំនាស់ជាមួយក្រុមគ្រួសារនោះទេ ខណៈផ្ទះមានលក់ចាបហួយនៅខាងមុខផ្ទះ ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលពីក្មេងឃ្វាលក្របី និងអ្នកធ្វើដំណើរស្រែកថាមានមនុស្សដេកស្លាប់លើគ្រែទើប រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ឲ្យក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖