ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីឆ្លតកាត់ផ្លូវរថភ្លើង ចៃដន្យរថភ្លើងមកដល់បុកចំមុខកាប៊ីន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់បានឲ្យដឹងថានៅវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្ត នៅចំណុចផ្លូវដែក ស្ថិតនៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ។ គ្រោះថ្នាក់នេះកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានស្លាកលេខ ប្រភេទរថយន្ត បែន បើកបរពីកើត ទៅ លិច លុះមកដល់កន្លែងកើតហេតុ ខាងលើ រថយន្តបានបើកឆ្លងផ្លូវរថភ្លើង គាប់ជួនរថភ្លើងបានមកដល់ រថភ្លើងក៏បានបុកចំមុខកាប៊ីន រថយន្តតែម្ដង ។

គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។

បច្ចុប្បន្ន រថយន្តត្រូវបានយក មករក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែករថភ្លើងបានបន្តដំណើរទៅភ្នំពេញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖