ព័ត៌មានទាន់ហេតុការណ៍៖

របួស​ធ្ងន់ ៣នាក់ទៀត!​ ដោយសារជិះម៉ូតូបុកគោយន្តពេលយប ក៏ព្រោះតែភាពកម្សើយជំនាញ​សណ្ដាប់ធ្នាប់​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ មានមនុស្ស​ចំនួន ៣នាក់បានរងរបួសយ៉ាងដំណំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃ នៅគ្រា​កំពុង​ធ្វើដំណើរ​ស្របទិសគ្នា។​

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បានកើតឡើង​នៅវេលា​ម៉ោង​៩ និង​៤៥នាទី យប់ថ្ងៃ​ច័ន្ទ ខែបុស្ស ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ​២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២០៥.២០៦ ស្ថិតក្នុង​ភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​។​

ប្រភព​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យ​ដឹង​ថា ជនរងរបួសអ្នកបើកបរម៉ូតូឈ្មោះ បុល ខឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន​(ធ្ងន់) និង​អ្នករួម​ដំណើរ​ទី១ ឈ្មោះ លៀង ធីម ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិអូរ​រំចេក ឃុំត្រពាំងជង ស្រុកបាកាន​(ធ្ងន់) និង​ទី២ ឈ្មោះ វៃ ស្រីម៉ុច ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ​រំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​(ធ្ងន់)។​

ប្រភព​ខាងលើ​មិនបានបញ្ជាក់ថា អ្នកទាំង ៣នាក់​ធ្វើដំណើរពីទិសណាទៅណាទេ ប៉ុន្តែ​ធ្វើដំណើរ​​រួម​គ្នា​ដោយម៉ូតូ ១គ្រឿង​ម៉ាក ហុង​ដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1I 4217 លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃសណ្ដោងរឺុម៉កពេញទំហឹង ខណៈកំពុង​ធ្វើចរាចរណ៍ស្របទិសគ្នា បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​រដូករណែល​បែបនេះ។​

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកបើកបរ​គោយន្ដ​កន្រ្តៃឈ្មោះ សឿ លៀង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់​(អត់របស់ទេ) ភ្លាមៗ​នោះ​ជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែក​វត្ថុ​តាង​រក្សា​ទុក​ជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងខ្នារ រងចាំបន្តនីតិវិធី និង​ដោះស្រាយគ្នាជាក្រោយ។​

គួរ​រំលឹក​ផង​ដែរ​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារគោយន្តកន្រ្តៃបើកបរពេលយប់ ជាពិសេសទៅទៀតនើគោយន្តកន្រ្តៃដឹកឈើតែម្ដង កើតមានស្ទើរាល់ថ្ងៃរាល់យប់បណ្ដាលឲ្យរងរបួស និង​ស្លាប់ជាបន្តបន្ទាប់ ធ្វើឲ្យមជ្ឍដ្ឋានរិះគន់​ថា នេះក៏ជាភាពកម្សើុយរបស់ផ្នែកសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖