អ្នកឯកទេសយោធា អាមេរិកបានលើក ឡើងថា បច្ចុប្បន្នចិន មិនអាចបង្រួមបង្រួម កោះតៃវ៉ាន់ ក្នុងពេលដ៏ខ្លីខាងមុខឡើយ ។ ការបង្រួបបង្រួមអាចធ្វើទៅបាន នៅ ក្រោយឆ្នាំ២០៣០ ។
បច្ចុប្បនទំនាក់ទំនងរវាងចិននឹងកោះតៃវ៉ាន់ កំពុងតែតានតឹង ខ្លាំងឡើង ក្រោយ ពេល ប្រធានាធិបតីចិន លោកស៊ីជីនពីង ប្រកាសអំពាវនាវឲ្យកោះតៃវ៉ាន់បង្រួប បង្រួម។ ជាមួយគ្នានោះ លោកប្រធានា ធិបតី ស៊ីជីនពីង បានសង្កត់ធ្ងន់ថា ប្រសិន បើតៃវ៉ាន់ប្រកាសឯករាជ្យនោះ មិនទទួលបានផលប្រយោជន៍អ្វីឡើយមានតែ រង ការខាតបង់ប៉ុណ្ណោះ។
ចំណែកមេដឹកនាំកោះតៃវ៉ាន់វិញ បាន អំពាវនាវ ឲ្យប្រទេសមហាអំណាចជុំវិញ ពិភពលោក ជួយរក្សារបបប្រជាធិបតេយ្យ នៅលើកោះតៃវ៉ាន់ ។ កន្លងមកអាមេរិក បានបង្ហាញពីការប្តេជ្ញា ការពារកោះតៃវ៉ាន់ រួចផុតពីការគំរាមកំហែងរបស់ចិន។សហ រដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៩មក បាន ទទួលស្គាល់នយោបាយចិនមួយនេះដែរ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា បន្តរក្សាទំនាក់ទំនងពិសេសជាមួយកោះតៃវ៉ាន់ ជា ពិសេស សភាអាមេរិកបានបង្កើតច្បាប់ មួយ ដាក់កាតព្វកិច្ចឲ្យរដ្ឋាភិបាលផ្គត់ផ្គង់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់។
កន្លងមកថ្មីៗ បក្សកាន់អំណាចកោះតៃវ៉ាន់បានបោះឆ្នោតជ្រើសរើស ប្រធានថ្មី ជំនួសលោកស្រី ឆៃ អុីងវេន ដែលបាន ប្រកាសលាលែងពីតំណែង ក្រោយការគាំទ្រពីពលរដ្ឋមកលើគណបក្សកាន់អំណាចធ្លាក់ចុះយ៉ាងខ្លាំង ដោយលទ្ធផល ការបោះ ឆ្នោត ឃុំសង្កាត់ គណបក្សរបស់លោកស្រី បានបរាជ័យ ។
នៅក្នុងការបោះឆ្នោតជ្រើសរើស មេ បក្សថ្មី ដែលមានជំហរ និយមកណ្តាល លោកចូ ជុងតៃ ត្រូវបានគណបក្សចម្រើនប្រជាធិបតេយ្យតៃវ៉ាន់ (DPP) បោះឆ្នោតជ្រើសរើសជាប្រធានបក្សថ្មី នៅថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីលោក ស្រីប្រធានាធិបតីឆៃ អុីងវេនប្រកាសលា លែង កាលពីខែវិច្ឆិកា ២០១៨។
នៅតៃវ៉ាន់ គណបក្សកាន់អំណាចបានបោះឆ្នោតជ្រើសរើសប្រធានថ្មី ដើម្បី ជំនួសលោកស្រីប្រធានាធិបតី ឆៃ អុីងវេន ដែលបានលាលែងចេញពីតំណែងប្រធាន បក្ស កាលពីខែ វិច្ឆិកាកន្លងទៅ។ លោក ចូ ជុងតៃ ដែលមានជំហរកណ្តាលនិយម បានទទួលសំឡេងគាំទ្រភាគច្រើនរបស់ បក្សកាន់អំណាច បើប្រៀបធៀបនឹងបេក្ខ ជនឯករាជ្យនិយម។ ការទាមទារឯករាជ្យ ឲ្យតៃវ៉ាន់ អាចប្រឈមនឹងការវាយប្រហារ ប្រើកម្លាំងយោធា ពីសំណាក់ក្រុងប៉េកាំង ដែលបានចាត់ទុកតៃវ៉ាន់ ជាដែនដីកោះ មួយរបស់ប្រទេសចិន។
ក្នុងកាលៈទេសៈដែលភាពតានតឹង ចិន និងតៃវ៉ាន់កើនឡើងដល់កម្រិតកំពូល គណបក្សកាន់អំណាចតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសបេក្ខជនដែលមានជំហរកណ្តាលនិយម ជាជាងជ្រើសរើសយកបេក្ខជនឯករាជ្យនិយម សម្រាប់ធ្វើជាប្រធានថ្មី ជំនួស លោកស្រី ឆៃ អុីងវេន។
នៅវិច្ឆិកាឆ្នាំមុន លោកស្រី ប្រធានា ធិបតី ឆៃ អុីងវេនបានប្រកាសលាលែង ចេញពីតំណែងរបស់ប្រធានបក្ស ចម្រើន ប្រជាធិបតេយ្យតៃវ៉ាន់ នៅក្រោយបរាជ័យដ៏អាម៉ាស់មុខរបស់បក្សកាន់អំណាច នៅ ក្នុងការបោះឆ្នោតឃុំសង្កាត់តៃវ៉ាន់។ គណបក្សចម្រើនប្រជាធិបតេយ្យរបស់លោកស្រី ឆៃ ធ្លាប់បានឈ្នះឆ្នោតភ្លូកទឹក ភ្លូកដី កាលពីឆ្នាំ ២០១៦ លើគណបក្សគួកមិញ តាង ដែលមានជំហរស្និទ្ធទៅរកក្រុងប៉េកាំង។
ត្រូវកាន់តំណែងជាប្រធានបក្ស រហូត ដល់ឆ្នាំបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ លោក ចូ ជុងតៃ ដែលត្រូវបានបក្សបោះ ឆ្នោតគាំទ្រ ក្នុងសំឡេងភាគច្រើន កាលពី ថ្ងៃអាទិត្យ មានជំហរកណ្តាលនិយម ដូច លោកស្រី ឆៃ អុីងវេន ដែលរហូតរងការ ដាក់សម្ពាធទាំងខាងប៉េកាំង ហើយនិង ទាំងខាងក្រុមឯករាជ្យនិយម នៅក្នុងគណ បក្សរបស់លោកស្រី។ លោកស្រីឆៃ ចង់ រក្សាលក្ខន្តិកៈដើម ក្នុងទំនាក់ទំនងជាមួយ ប្រទេសចិន។
ទោះមិនប្រកាសឯករាជ្យឲ្យតៃវ៉ាន់ ប៉ុន្តែ លោកស្រីឆៃ បដិសេធមិនព្រមទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន។ ការណ៍នេះ បានធ្វើឲ្យរដ្ឋាភិបាលចិនដី គោក បង្កើនការដាក់សម្ពាធការទូត ដូចជាអូសទាញប្រទេសសម្ពន្ធមិត្តរបស់តៃវ៉ាន់ ដាក់គំនាបសេដ្ឋកិច្ច លើតៃវ៉ាន់ និងបញ្ចេញ សាច់ដុំតាមរយៈសមយុទ្ធ ក្បែរកោះ តៃវ៉ាន់។ កាលពីថ្ងៃពុធកន្លងទៅ ប្រធានា ធិបតីចិន លោកស៊ី ជីនពីង នៅបានព្រមាន សាជាថ្មីថា នឹងប្រើកម្លាំងយោធាដើម្បីយកតៃវ៉ាន់មកកាន់កាប់ បើសិនជាតៃវ៉ាន់ ហ៊ាន បើកមាត់ទាមទារឯករាជ្យពីចិន។
សម្រាប់អ្នកជំនាញផ្នែកតៃវ៉ាន់ ដោយ ជ្រើសរើសបេក្ខជនកណ្តាលនិយម គណ បក្សកាន់អំណាចតៃវ៉ាន់ ចង់បន្តរក្សាជំហរ ដូចមុន ពោលគឺមិនចុះញ៉មរណបនឹង ប្រទេសចិន ដូចក្នុងអាណត្តិរដ្ឋាភិបាលគួកមិញតាង ប៉ុន្តែ ក៏មិនប្រកាសឯករាជ្យដែលធ្វើឲ្យក្រុងប៉េកាំងផ្ទុះកំហឹងនោះដែរ។ មួយ វិញទៀត ការជ្រើសរើសអ្នកកណ្តាល និយម មកធ្វើជាមេដឹកនាំ គណបក្សកាន់ អំណាចតៃវ៉ាន់ ចង់ធានាទៅទីក្រុងវ៉ាស៊ីន តោន។ ទោះជាតៃវ៉ាន់ ជាសម្ពន្ធមិត្តដែលអាមេរិកប្រកាសការពារគាំទ្រ ប៉ុន្តែអាមេរិកនៅតែបារម្ភខ្លាចក្រែងមានការវាយប្រហារឈ្លានពានរបស់យោធាចិន ដើម្បីចូល កាន់កាប់តៃវ៉ាន់ ដោយសារតែការប្រកាសឯករាជ្យរបស់តៃវ៉ាន់នោះ៕ ម៉ែវ សាធី