ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងក្រុមជួញដូរគ្រឿងញៀននិងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ មេខ្លោងតុលាការប្រកាសសាលក្រមផ្តន្ទាទោស១៥ឆ្នាំ និងបក្សពួកប្រាំនាក់ទៀត ក្នុងម្នាក់០៣ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅសាលាដំបូងខេត្តកណ្តាល ប្រកាសសាលក្រមសំណុំរឿង ក្រុមជួញដូរគ្រឿងញៀននិងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាសហការជាមួយកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបបាន៕ក្នុងការប្រកាសសាលក្រមមានលោក គឹម ម៉េង ជាចៅក្រមសាលាដំបូងខេត្តកណ្តាល  និងលោកស្រី ស៊ុន យឺតជាតំណាងអយ្យការ ។

ក្រោយបញ្ចប់លោក គឹម ម៉េង សម្រេចប្រកាសផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហុង រត្ថា ហៅ(ឌីត) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ១៥ឆ្នាំ (ជាមេខ្លោង) និងជនជាប់ចោទប្រាំនាក់ទៀតទី០១ឈ្មោះស្រេង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ទី០២ឈ្មោះ ឡុង គីមជី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាលទី០៣ឈ្មោះ សុបិន រតនា ហៅ(ឌឹក) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ទី០៤ឈ្មោះ ព្រីង ភឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងទី០៦ឈ្មោះ អៀ អ៊ីលិង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងម្នាក់ៗ០៣ឆ្នាំ។

សូមរំលឹកថា នៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង និងជំនាញខេត្ត បានបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នៅចំណុចភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ និងដកហូតបានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៧កញ្ចប់(តូច១៥ មធ្យម២) ទូរសព្ទ័ ចំនួន ០២គ្រឿងម៉ូតូ ចំនួន ០១គ្រឿងកាំភ្លើងកែច្នៃ ចំនួន០១ដើម
សម្ភារៈប្រើប្រាស់ និង វេចខ្ចប់មួយចំនួនទៀត។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ព្រីង ភឿន និងដោយមានការសំរបសំរួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំង កងរាជអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយ កងរាជអាវុធហត្ថខេត្តតាកែវ បានបន្តឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ទៀត នៅចំណុចផ្ទះឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ បានជនសង្សយ័ឈ្មោះ ហុង រត្ថា ហៅ(ឌីត) ភេទប្រុស និងឈ្មោះ អៀ អ៊ីលិង ភេទស្រី បានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់ (ធំ០២ មធ្យម០១)ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០២គ្រឿងអាវុធខ្លី(K៥៤) ចំនួន ០២ដើម និង បង់០២ (គ្រាប់កាំភ្លើងK៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន១៤គ្រាប់ គ្រាប់វាំងឌើឡុងចំនួន១៤គ្រាប់)ម៉ូតូ ចំនួន ០១គ្រឿងបណ្ណបើកបរ ចំនួន ០១សន្លឹកអត្តសញ្ញាណខ្មែរ ចំនួន ០២សន្លឹកបណ្ណសំគាល់យានយន្ត ចំនួន ០៥សន្លឹក
ដាវ ចំនួន ០១ដើមប្រាក់ដុល្លាចំនួន១០០ដុល្លា ប្រាក់រៀលចំនួន១០ម៉ឺនរៀលសម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន

សរុប: ឃាត់ខ្លួនជនសង្សយ័ ចំនួន ០៦នាក់ (ស្រី១)
ចាប់យកវត្ថុតាង:ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់ (ធំ០២ មធ្យម៣ តូច១៥)កាំភ្លើងកែច្នែ ចំនួន០១ដើម
៣-កាំភ្លើងខ្លី (K៥៤) ចំនួន០២ដើម និង បង់០២ (គ្រាប់កាំភ្លើងK៥៤ចំនួន០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន១៤គ្រាប់ គ្រាប់វាំងឌើឡុងចំនួន១៤គ្រាប់)ម៉ូតូ ចំនួន ០២គ្រឿង
ទូរសព្ទ័ ចំនួន ០២គ្រឿងបណ្ណបើកបរ ចំនួន ០១សន្លឹក
អត្តសញ្ញាណខ្មែរ ចំនួន ០២សន្លឹកបណ្ណសំគាល់យានយន្ត ចំនួន ០៥សន្លឹកដាវ ចំនួន ០១ដើមប្រាក់ដុល្លារចំនួន១០០ដុល្លា ប្រាក់រៀលចំនួន១០ម៉ឺនរៀលនិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន ៕ ឆ ដា


ចែករំលែក៖