ព័ត៌មានទាន់ហេតុការណ៍៖

លោកចៅសង្កាត់ចេក ក្រុងស្វាយរៀង ត្រូវជនសង្ស័យវាយធ្លាក់ស្រែ បន្ទាប់ពីសួរនាំរឿង ជេរដៀលគំរាមអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងចាប់ឃាត់បានជនសង្ស័យម្នាក់ ស្រវឹងស្រាធ្លើមធំហ៊ានប្រើ ហិង្សាវាយទៅលើលោក ចៅសង្កាត់ចេកក្រុងស្វាយរៀង បន្ទាប់ពីលោកសួរនាំជនសង្ស័យស្រែកជេដៀលអ្នកភូមិ ។

ហេតុការណ៍ប្រើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទី ព្រលប់ស្ថិតក្នុង ភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះប៉ូច សុផល ហៅ ខ្វិនភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិទទាសង្កាត់ចេកក្រុងស្វាយរៀង ។

ចំណែកជនរងគ្រោះមានឈ្មោះញឹមសាំ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរចៅសង្កាត់ចេកមានទីលំនៅភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ខណៈរងរបួសកដៃខាងស្តាំ និងស្នាមឆូតកផងដែរ និងប្រឡាក់ភួក ពេញខ្លួនប្រាណ ។

ប្រភពបន្តថា មុនកើតហេតុមានបុរសរស្រវឹងស្រាជោកខ្លួនម្នាក់ឈ្មោះ ប៉ូច សុផល ហៅ ខ្វិន បានមករករឿងស្រែកជេដៀល និងគំរាមប្រជាពលរដឋអ្នកជិតខាងធ្វើឲ្យអ្នកភូមិមាន ការភ័យខ្លាចក៏រាយការណ៍មកលោកចៅសង្កាត់ចេកមកអន្តរាគមន៍ ។

ប្រភពបន្តថា ក្រោយមកប្រមាណកន្លះម៉ោង លោក ញឹម សាំ ចៅសង្កាត់ ក៏បានមកដល់ និងសួរនាំបុរសជាជនសង្ស័យស្រាប់តែមិនដឹងយ៉ាងម៉េចណាមួយ អំណាចស្រាជោកខ្លួន ស្ទុះមកវាយយ៉ាងសន្ធាប់បណ្ដាលឲ្យលោកចៅសង្កាត់ និងជនសង្ស័យដួលធ្លាក់ទឹកស្រែតាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖