ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនឹងពង្រឹងកម្លាំងទាហានជើងទឹក បង្កើនការធ្វើសមយុទ្ធនៅឆ្នាំ​២០១៩

ចែករំលែក៖

កម្លាំងទាហានជើងទឹករបស់រុស្ស៊ី មិនទាន់អាចប្រៀបផ្ទឹមជាមួយអាមេរិក បានឡើយ​ដោយរុស្ស៊ីមិនទាន់អាច គ្រប់គ្រោងដែនសមុទ្រ​បានយ៉ាងល្អនោះឡើយ​បើទោះបីមានអាវុធទំនើបៗលំដាប់ពីភពលោកក្តី ។

ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហានជើង ទឹកឲ្យកាន់តែខ្លាំង នៅដើមឆ្នាំ២០១៩នេះរុស្ស៊ីនឹងបង្កើនការធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ជាច្រើន ដោយនៅក្នុងខែមករានេះមានសមយុទ្ធដល់ទៅ​៤លើកបានឡើងគម្រោងរួចរាល់​ ។

តាមមជ្ឈមណ្ឌុលប្រកាសព័ត៌មាន ស្តីពីចរាចរណ៍ដែនអាកាសអន្តរជាតិ NOTAM ផ្សាយថា ក្រុមនាវាចម្បាំងរបស់រុស្ស៊ី​ឈរជើបនៅដែនសមុទ្រ មេឌីទែរ៉ាណែ នឹងធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ៤លើកនៅក្នុងខែមករា ឆ្នាំ​២០១៩នេះ ។

តាមការប្រកាសរបស់ ​NOTAM ​​កម្លាំងទាហានរុស្ស៊ីបានស្នើដល់បណ្តា​មធ្យោបាយធ្វើដំណើរនៅតាមដែនសមុទ្រ ខាងលើ ​បង្វែរទិសដៅ​ ដោយទាហានជើងទឹករុស្ស៊ី​នឹងធ្វើសមយុទ្ធបាញ់ គ្រប់ពិត ដល់ទៅ ៤លើក​ គឺ លើកទីមួយ ចាប់ពីថ្ងៃទី ៩-១០ ទីពីរ ១៦-១៧ ទី​៣២៣-២៤ និង ទី​៤នៅថ្ងៃទី ៣០និង៣១ខែមករានេះ។

សមយុទ្ធនឹងត្រូវធ្វើឡើងនៅតំបន់សមុទ្រអន្តរជាតិ ស្ថិតនៅក្នុងដែនសមុទ្រ មេឌីទែរ៉ាណេ​ជិតឆ្នេរសមុទ្រ ប្រទេសស៊ីរី ។ក្រសួងការពារជាតិរុស្ស៊ី​ តែងតែប្រកាសឲ្យបិទ តំបន់មួយចំនួននៅសមុទ្រមេឌីទែរ៉ាណេ ​ដើម្បីធ្វើសមយុទ្ធ។ កាលពីខែកញ្ញាឆ្នាំ ២០១៨ រុស្ស៊ីក៏បានបិទ ផ្លូវសមុទ្រដ៏សំខាន់មួយនេះ​ក្នុងរយៈពេល​៨ថ្ងៃ ពេលទាហានជើងទឹកនិងជើងអាកាសរុស្ស៊ីធ្វើសមយុទ្ធ។

ក្រុមអ្នកឯកទេសវិភាគ​បានលើកឡើងថា រុស្ស៊ីនឹងបង្កើនការធ្វើសមយុទ្ធ នៅក្នុងឆ្នាំ​២០១៩នេះ ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហាន ក្នុងការធ្វើសង្គ្រាម ក្នុងពេលដែល ទីក្រុងមូស្កូ កំពុងប្រឈមមុខតានតឹង ជាមួយអ៊ុយក្រែន ៕

 


ចែករំលែក៖