ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នថ្លែងថា បើអាជ្ញាធរគ្មានឆន្ទៈ បង្រ្កាបបទល្មើសឈូសឆាយដីព្រៃលិចទឹក ឲ្យមានប្រសិទ្ធភាពទេ ព្រៃលិចទឹក នឹងរលាយអស់ក្នុងពេលខាងមុខ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឈ្មួញនៅតែបន្ដលួចឈូសឆាយដីព្រៃលិចទឹកតំបន់៣ យ៉ាងគឃ្លើន មិនខ្លាចញញើតច្បាប់សូម្បីតែបន្ដិច បើទោះបី មានការឃ្លាំមើល និងចាត់វិធានការក្ដៅពីសំណាក់មន្រ្ដីជំនាញ និង ដោយមានការបញ្ចាផ្ទាល់ពីលោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំក៏ដោយ យើងនៅតែសង្កេតឃើញថា ឈ្មួញបានឃុបឃិតជាមួយ និង ប្រជាការពារ និងមន្រ្ដីខិលខូចមួយចំនួន ដាក់គ្រឿងចក្រលួចឈូសឆាយដីព្រៃលិចទឹកជាបន្ដបន្ទាប់ ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ឈ្មួញបានឈូសឆាយដីព្រៃនៅតំបន់៣ត្រង់ចំណុច ព្រះស្នែង ភូមិខ្សាច់ជីរូស ឃុំកំពង់គោ ស្រុកកំពងស្វាយ ខេត្តកំពងធំ និង ឈ្មួញបានដាក់គ្រឿងចក្រឈូសឆាយព្រៃលិចទឹក នៅតំបន់៣ចំណុចដំរីស្អុយ ក្នុងភូមិខ្សាច់ជីរូស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពងធំ និងនៅថ្ងៃទី៨ និង៩ ខែមករា ឆ្នាំ២០១៩ ឈ្មួញបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ត្រង់ចំណុច កែងព្រះស្នែងដៃធំ និងចំណុចទទឹងថ្ងៃ ក្នុងភូមិខ្សាច់ជីរូស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ននៅថ្ងៃទី៩ ខែ មករា ឆ្នាំ២០១៩ បានប្រាប់ថា នៅត្រង់ចំណុចកែងព្រះស្នែងដៃធំ មានការឈូសឆាយដីព្រៃលិចទឹកបន្ដទៀតដោយមាន លោក ហ៊ុលហ៊ៀល ជាប្រជាការពារ ជាអ្នកយាម អាត្រាក់ក្នុងអំឡុងពេលអាត្រាក់ចូលធ្វើសកម្មភាពឈូសឆាយដី និងជាអ្នកប្រាប់ឲ្យ ប្រជាពលរដ្ន រុះរើក្រោល គោ ក្របើ ចេញពីទីនោះដើម្បីគេឈូសឆាយយកដីដែលជាប់មាត់បឹងតែម្ដង និងមេការឈ្មោះ ឆុតបុនថាំ។ ចំណែកមួយកន្លែងទៀតឈ្មួញឈូសឆាយនៅចំណុចទទឹងថ្ងៃ មេការ ឈ្មោះ សុន ជាអ្នកនាំអាត្រាក់ចូល ៕ ប៊ុនរិទ្ធី


ចែករំលែក៖