ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តពីក្រោយរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាកហុងដាCBR ពាក់ស្លាកលេខ ភ្នំពេញ 1BY-2779បើកបរដោយបុរសម្នាក់បានបុកគូទរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AL-3180ចំពីខាងក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣២ ក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីហាយប្រឺដ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3180 កំពុងបើកតាមផ្លូវលេខ១៣២ ពីត្បូងទៅជើង ស្រាប់តែភ្លាមនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាCBR ពាក់ស្លាកលេខ ភ្នំពេញ 1BY-2779 យ៉ាងលឿនស្របទិសគ្នាជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕ចាន់ធឿន


ចែករំលែក៖