ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រ្កាបក្រុមពាក់ព័ន្ធនិងគ្រឿងញៀនប្រុសស្រីបានចំនួន៥នាក់នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បង្រ្កាបក្រុមប្រើប្រាស់គ្រឿងញៀន ប្រុស ស្រី បានចំនួន៥នាក់ ហេតុការណ៍ឃាត់នេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានក្អែក ឃុំកន្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ ឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន រស់ភូមិសាលាកន្សែង សង្កាតស្វាយដង្គុំ ក្រុងសៀមរាប(ជួញដូរ និងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។ទី២ ឈ្មោះ ណៃណេ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន រស់នៅ ភូមិអូរ ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរគ្មាន (ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។ ទី៣ ឈ្មោះ រ៉ាត រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរគ្មាន (ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។ ទី៤ ឈ្មោះ ឃាន រេន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប សំរួល គ្មានសារធាតុញៀនក្នុងខ្លួន។ ទី៥ ឈ្មោះ អឿន ស្រីនុន ភេទស្រីអាយុ ១៨ឆ្នាំរស់នៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន។

ក្រោយឃាតខ្លួន សមត្ថកិច្ចបានដកហូត ថ្នាំញៀន ប្រភេទ ម្សៅ មេតំហ្វេតាមីន ចំនួន ១៣កញ្ចប់ ស្មើរនិង ១៥,៨ក្រាម ថ្លឹងទាំងសំបក ព្រមទាំង ឧបករណ៍ប្រើប្រាស់និងសម្ភារះវិចខ្ចប់ និងទូស័ព្ទដៃ ចំនួន៤គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសួរនាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖