ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តមួយគ្រឿង មិនគោរពភ្លើងចរាចរណ៍ ស្តុបជ្រុលចង្កូត ទៅបុករថយន្តមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ រួមដំណើរប្រុស ស្រីពីរនាក់ ពេញទំហឹងបណ្តាលឲ្យ រថយន្តទាំងគ្រឿង ខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់រងរបួសពកក្បាល ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបសំណង់ (12) តាមបណ្តោយផ្លូវ១៨២កែង និងផ្លូវ២៦៥ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាកាមរីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AH-5488ធ្វើដំណើតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយមិនគោរពភ្លើងចរាចរណ៍ស្តុបបានជ្រុលចង្កូតទៅបុក រថយន្តតូយ៉ូតាព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AA-8597 បើកបរដោយបុរសម្នាក់រួមដំណើរ និង ប្រុស ស្រី ពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើង ដោយស្តុបចរាចរណ៍ភ្លើងពណ៌ខៀវ បុកចំពាក់កណ្តាលរថយន្តព្រូសពេញទំហឹងបណ្តាលឲ្យ បុរសម្នាក់ជិះក្នុងរថយន្តព្រូសរងរបួសពកក្បាលចំណែក រថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំដូចគ្នា ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ តែដោយភាគីទាំងសងខាងជាមនុស្សស្គាល់គ្នា និងមិនចង់ឲ្យមានរឿងវែងឆ្ងាយបានហៅរថយន្តស្ទូចយកទៅជួសជុលរៀងៗខ្លួន ៕ សុខាសែនជ័យ