ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំតៃវ៉ាន រុះរើគណៈរដ្ឋមន្ត្រី តែងតាំងនាយករដ្ឋមន្ត្រីថ្មី

ចែករំលែក៖

ក្រោយពេល ចាញ់ឆ្នោតឃុំ សង្កាត់ មេដឹកនាំតៃវ៉ា លោកស្រី Tsai Ing-wen បានតែងតាំងសម្ព័ន្ធមិត្តជិតដិតផ្នែកនយោបាយរបស់ខ្លួន ឲ្យធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រី នៅក្រោយចាញ់ការបោះឆ្នោតឃុំ សង្កាត់ ដែលគណបក្សប្រជាធិបតេយ្យជឿនលឿន( DPP)ត្រូវគេដឹងថាបានទួលបរាជ័យ បាត់បង់សំឡេងគាំទ្រដ៏ច្រើនសន្ធឹក ។

លោក Su Tseng-chang បានចូលខ្លួនដឹកនាំការងារគណៈរដ្ឋមន្ត្រីតៃវ៉ាន់កាលពីថ្ងៃទី១១ ខែមករា ខណៈដែលរដ្ឋាភិបាលប្រទេសតៃវ៉ាន់ កំពុងតែប្រឈមមុខតានតឹងខ្លាំងឡើងជាមួយចិនដីគោក។ ចិនដីគោក បានគំរាមកំហែងប្រើកម្លាំងដើម្បីគ្រប់គ្រងដែនកោះតៃវ៉ាន់ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង ក្រោយពីការបោះឆ្នោតកាលពីឆ្នាំ២០១៦ ដែលជ្រើសរើសលោកស្រី Tsai ឲ្យក្លាយជាមេដឹកនាំតៃវ៉ាន់នោះ បានរិតបន្តឹង ក៏ដូចកាត់ផ្តាច់ទំនងការទូត និងសេដ្ឋកិច្ចជាដើមជាមួយរដ្ឋាភិបាលតៃវ៉ាន់ ដោយសារតែគោលជំហរចង់បានឯករាជ្យ ។

គណបក្សជាតិនិយមតៃវ៉ាន់ ដែលជាគណបក្សប្រឆាំង និងមានទំនោររកសម្ព័ន្ធភាពជាមួយក្រុងប៉េកាំងនោះ បានទទួលអាសនៈ១៥កៅអី ក្នុងចំណោមកៅអី២២ដែលសំខាន់ៗ ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨កន្លងមក ។ ក្នុងនោះសូម្បីតែទីតាំងដ៏សំខាន់ ភាគខាងត្បូង Kaohsiung របស់គណបក្សប្រជាធិបតេយ្យជឿនលឿនក៏ដោយ ក៏ខាងគណបក្សប្រឆាំងបានឈ្នះសំឡេងឆ្នោតផងដែរ ។

ភ្លាមៗបន្ទាប់ពីការបរាជ័យនេះ លោកស្រី Tsai ក៏បានប្រកាសលាលែងពីតំណែងប្រធានគណបក្សប្រធាធិបតេយ្យជឿនលឿន ដែលជំទាស់ការទាមទារបង្រួបបង្រួមជាមួយចិនដីគោក ៕


ចែករំលែក៖