ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មអក្រាតកាយមុខស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ក្នុងប្រទេសអូស្ត្រាលី

ចែករំលែក៖

ប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីស្ត្រីវ័យក្មេងជនជាតិ សាឌីអារ់ាប៊ី ដែលត្រូវបានប៉ូលិសថៃឃាត់ខ្លួន ពេលនាងប៉ុនប៉ងចូលទៅកាន់អូស្ត្រាលី សុំសិទ្ធិជ្រកកោណ​ បានផ្សព្វផ្សាយ នៅគ្រប់ទិសទីជុំវិញពីភពលោក ។

នៅពេលនេះស្ត្រីវ័យក្មេងរូបនេះ បានសិទ្ធិភៀសខ្លួនទៅរស់នៅក្នុងប្រទេសកាណាដា​ដោយស្របច្បាប់ហើយ ។

ចំណែកនៅក្នុងប្រទេសអូស្ត្រាលី វិញ ស្ត្រីវ័យក្មេងដែលមានសម្រស់ស្រស់ស្អាត ៤នាក់​ ស្លៀកខោខូវប៊យ​ ប៉ុន្តែ ល្វែងខាង លើរបស់នាង បានព្រលែងឲ្យនៅកណ្តាលវាល មើលទេសភាព​ ដៃទាំងពីរលើកបដា ប្រឆាំង​នៅមុខស្ថានទូត អារ៉ាប៊ី សាអូឌីត ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ។

ក្រុមស្ត្រីអាក្រាតល្វែងខាងលើ ធ្វើបាតុកម្ម ក្នុងគោលដៅ អំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីទទួលយកស្ត្រីជណជាតិ​អារ៉ាប់ គឺនាង​ Rahaf Al Qunun ​។ នាង Rahaf ​មានអាយុ​១៨ឆ្នាំ​ បានសម្រេចចេញចេញពីគ្រួសារ ធ្វើដំណើរទៅកាន់ប្រទេស គុយវែត​ រួចបន្តទៅកាន់ ដើម្បីបន្តសុំភៀសខ្លួនទៅនៅអូស្ត្រាលី ដោយនាងចង់បានសិទ្ធិសេរីភាព ។​

នាងបញ្ជាក់ថា ប្រសិនបើវិលត្រឡប់ទៅផ្ទះវិញ​និងត្រូវសម្លាប់ ដោយសារតែនាងបានបងោះបង់សាសនាអិស្លាម ។

ប៉ុន្តែនាង​ Rahaf ​ត្រូវបាន​មន្ត្រីនៅក្នុងប្រទេសថៃរារាំង​ដំណើរទៅកាន់ប្រទេសអូស្ត្រាលី​ ដោយបង្ខំឲ្យវិលត្រឡប់ទៅស្រុកវិញ ។

ចំណែកស្រីស្អាត ព្រលែង ដើមទ្រូង នៅមុខស្ថានទូត សាឌីអារ៉ាប៊ី​គឺជា «បងប្អូនសម្ងាត់»​ អាចជាស្ត្រីដែលមានដើមកំណើតអារាប់​ចង់បានសេរីភាពនៅក្នុងការរស់នៅ ។

នៅពេលនេះដែរ នាង​ Rahaf ទទួលបានការស្វាគមន៍ ពីប្រទេសកាណាដាឲ្យទៅរស់នៅក្នុងប្រទេសដោយស្រាប់ច្បាប់ តាមការចងបានរបស់នាង​។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានថ្លែងថា នារីអាយុ១៨ឆ្នាំ នៃអារ៉ាប៊ីសាអ៊ូឌីតនោះ ត្រូវបានសម្រេចផ្តល់សិទ្ធិឲ្យជ្រកកោណនៅកាណាដាហើយ ។

អាជ្ញាធរប្រទេសថៃក៏បានបញ្ជាក់ដែរថា នាងបាននិងកំពុងធ្វើដំណើរចាកចេញពីប្រទេសថៃ ទៅកាន់កាណាដា ។

នាយករដ្ឋមន្ត្រីកាណាដាបញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានស្នើឲ្យកាណាដាទទួលយកនាង Rahaf Mohammed al-Qunum ។ «កាណាដាគឺជាប្រទេសមួយដែលយល់ដឹងពីសារសំខាន់សិទ្ធិមនុស្ស សិទ្ធិស្ត្រីនៅជុំវិញពិភពលោក ហើយខ្ញុំសូមប្រកាសថា យើងបានទទួលនាង តាមសំណើរបស់ UN នោះហើយ» ។

សូមបញ្ជាក់ថា Qunun បានមកដល់ទីក្រុងបាងកកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន តាមជើងហោះហើរពីគុយវេត ដែលនាងនិយាយថា រត់គេចពីក្រុមគ្រួសារ ដោយសារការធ្វើទារុណកម្ម ទាំងរូបកាយ និងផ្លូវចិត្ត ។ ពេលមកដល់ប្រទេសថៃភ្លាម ប៉ូលិសអន្តោប្រវេសន៍ថា បានឃាត់ខ្លួន និងប្រុងបញ្ជូននាងត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែនាងបានរត់ទៅឃុំខ្លួនឯងក្នុងបន្ទប់មួយមិនឲ្យប៉ូលិសថៃនាំខ្លួន ហើយបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ស្វែងរកសិទ្ធិជ្រកកោណនៅអូស្ត្រាលីវិញ ។ នាងនិយាយថា បើប៉ូលិសថៃបញ្ជូនទៅអារ៉ាប៊ីសាអ៊ូឌីតវិញនោះ នាងមានតែស្លាប់ ឬជាប់គុកប៉ុណ្ណោះ ។

ការបង្ហោះសារ និង ឡាយ វីដេអូរបស់នាងQunun តាមបណ្តាញសង្គមនេះ បានធ្វើឲ្យរំជើបរំជួលយ៉ាងខ្លាំង ស្ទើរទូទាំងពិភពលោក និងដឹងដល់មន្ត្រីទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ ចុះមកជួយជ្រោមជ្រែង រហូតទាល់តែបានសម្រេច ទទួលបានសិទ្ធិទៅរស់នៅប្រទេសទីបី ៕


ចែករំលែក៖