ព័ត៌មានទាន់ហេតុការណ៍៖

Macedonia នឹងប្តូរឈ្មោះប្រទេសថ្មី ក្រោយទទួលបានសំឡេងគាំទ្រពីសភា

ចែករំលែក៖

ការផ្លាស់់ប្តូរឈ្មោះប្រទេស Macedonia គឺជាការចង់បានរបស់រដ្ឋាភិបាល ប្រទេសនេះ ហើយពេលនេះ អ្វីគ្រប់យ៉ាងនឹងបានសម្រេច ដូចការចង់បានក្រោយសភាព បានគាំទ្រឲ្យប្តូរឈ្មោះប្រទេសនោះ។

សារព័ត៌មាន Sputniknews ​កាលពីថ្ងៃទី​១២ ខែមករា​ បានផ្សាយថា សភា​ Macedonia បោះឆ្នោត​ទៅលើសេចក្តីព្រាងច្បាប់ កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់់ប្តូរឈ្មោះប្រទេស ទៅជា​សារធារណរដ្ឋ Macedonia ខាងជើង ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​ប្រធានរដ្ឋសភា​ Macedonia ​លោក​ Talat Xhaferi ​បានឲ្យដឹងថា តំណាងរាស្ត្រ ៨១រូប​ក្នុងចំណោម១២០​រូប​បានបោះឆ្នោតគាំទ្រ ច្បាប់ខាងលើ​ ។ ចំនួនខាងលើគឺគ្រប់គ្រាន់ដើម្បី អនុម័តច្បាប់ ប្តូរឈ្មោះប្រទេស ជាតិ។

ក្នុងពេលជាមួយគ្នានោះ តំណាងរាស្ត្រមកពីគណបក្ស​ VMRO- DPMNE ​ជាគណបក្សប្រឆាំង​បានធ្វើពហិកាមិនចូលរួមបោះឆ្នោត​ ដោយនាំគ្នាដង្ហែក្បួននៅមុខរដ្ឋសភា ពេលកំពុងបោះឆ្នោត។

ក្នុងថ្ងៃជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី ក្រិច​លោក​ Alexis Tsipras ​បានជូនព័រ ដល់សមភាគី Macedonia លោក​ Zoran Zaev ​ក្រោយទទួលបានព័ត៌មានខាងលើ ។ តាមការប្រកាសរបស់នាយករដ្ឋមន្ត្រី Alexis Tsipras បានបញ្ជាក់ថា សភាប្រទេសក្រិច នឹងពិភាក្សា ដើម្បីអនុម័ត ទៅលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរ ឈ្មោះ នៅចុងខែនេះ៕


ចែករំលែក៖