ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះអាសនៈរបស់ពលរដ្ឋខូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តកណ្ដាលៈ អាសនៈរបស់ពលរដ្ឋមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើនៅវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកទ្បុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា អាសនៈដែលត្រូវអគ្គិភ័យឆាបឆេះមានទទឹង៣,៥ម៉ែត្រគុណនិងបណ្ដោយ៣,៥ម៉ែត្រ សង់អំពីថ្ម ជារបស់ឈ្មោះ ឆោម វិចិត្រ ភេទប្រុសអាយុ៤៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រែកទ្បុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ចំពោះសម្ភារះបាត់បង់មានគ្រឿងសក្ការះបូជាមួយចំនួន ។

ប្រភពដដែលបន្តថា នៅពេលកើតហេត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់បានទទួលព័ត៌ថា អាសនៈរបស់ពលរដ្ឋដែលនៅភូមិឃុំកើតហេតុខាងលើ ត្រូវអគ្គិភ័យឆាបឆេះ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តទៅកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញមកអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់មួយរថយន្តអគ្គិភ័យត្រូវបានរលត់ជាស្ថាពរត្រឹមរយះពេល៣៥នាទី ។ ក្រោយពីអន្តរាគមន៍ពន្លត់រួច នគរបាលជំនាញបានឲ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ចំពោះករណីខាងលើនេះ គឺពុំបណ្ដាលឲ្យឆេះរាលដាលផ្ទះ ឬគ្រោះថ្នាក់អ្វីផ្សេងឡើយ ៕ ស្អាងជ័យ


ចែករំលែក៖