ខេត្តរតនគិរី៖ លំនៅឋានប្រជាពលរដ្ឋបួនខ្នង ត្រូវភ្លើងឆេះ ដោយមិនទាន់ដឹងច្បាស់ពីមូលហេតុ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាំងសេលោម ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ករណីគ្រោះអគ្គិភ័យនេះ គេសង្ស័យបណ្តាលមកពីភ្លើងចង្ក្រាន ។ ការខូចខាតមានទាំងម៉ាស៊ីនត្រង់សឺន័រ ម៉ាស៊ីនកាត់ស្មៅ និងម៉ាស៊ីនភ្លើងផងដែរ ៕