ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងបាត់ខ្លួនជាង២០នាក់ដោយការបាក់អណ្តូងរ៉ែនៅចិន

ចែករំលែក៖

គ្រោះថ្នាក់អណ្តូរងរ៉ែតែងតែកើតឡើង នៅក្នុងប្រទេសចិន​ដោយសារតែម្ចាស់គ្រប់គ្រងអណ្តូងរ៉ែមិនបានអនុវត្តទៅតាមច្បាប់សុវត្ថភាពដែលបានដាក់ចេញ ។​កន្លងមកថ្មីៗមានគ្រោះថ្នាក់អណ្តូងរ៉ែដ៏រន្ធត់មួយបានកើតឡើងនៅតំបន់ភាគខាងជើងប្រទេស ចិនដោយបានសម្លាប់មនុស្សជាច្រើន។

មន្ត្រីគ្រប់គ្រងនៅក្នុងតំបន់ កាលពីថ្ងៃទី​១៣ ខែមករា បានឲ្យដឹងថា មានមនុស្ស១៩នាក់ជាកម្មករអណ្តូងរ៉ែបានស្លាប់ ពេលដែលហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅឯអណ្តូងរ៉េភាគខាងជើងប្រទេសចិន ។

នៅពេលបច្ចុប្បន្ននេះ ក្រុមជួយសង្គ្រោះបាននិងកំពុងស្វែងរកអ្នកនៅបាត់ខ្លួន២នាក់ទៀត ក្រោយគ្រោះថ្នាក់ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភាគខាងជើងទីក្រុង Shenmu ខេត្ត Shaanxi ។

ក្នុងអំឡុងពេលហេតុការណ៍នោះដែរ មនុស្ស៦៦នាក់ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា ។ មូលហេតុនៃគ្រោះថ្នាក់នេះ មិនត្រូវបានបញ្ជាក់ប្រាប់នោះទេ ។

តួលេខជនរងគ្រោះបាត់់បង់ជីវិតយដោយសារកត្តាផ្ទុះអណ្តូរ៉ែ បាក់អណ្តូងរ៉ែ និងគ្រោះមហន្តរាយផ្សេងៗពាក់ព័ន្ធនឹងធ្យូងថ្មរ៉ែនៅប្រទេសចិន មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងទសវត្សរន៍កន្លងទៅ ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែស្ថិតជាប្រទេសដែលមានគ្រោះថ្នាក់សម្លាប់មនុស្សបំផុតក្នុងលោក៕ ម៉ែវ សាធី


ចែករំលែក៖