ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ស្លាប់១៥នាក់ ក្នុងចំណោម១៦នាក់ ហេតុការណ៍ធ្លាក់យន្តហោះនៅអ៊ីរ៉ង់

ចែករំលែក៖

យោធាអ៊ីរ៉ង់​បានថ្លែងថា យន្តហោះដឹកទំនិញ​មួយគ្រឿង ដែលបានធ្លាក់នៅខេត្ត Alborz កាលពីថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ នោះ គឺជាយន្តហោះរបស់កម្លាំងយោធា ហើយថា មនុស្ស១៥នាក់បានស្លាប់ ក្នុងចំណោម១៦នាក់ ដែលនៅលើយន្តហោះនេះ ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Fars ។

យោធាអ៊ីរ៉ង់ បានថ្លែងការណ៍ថា «យន្តហោះ Boeing 707​ដឹកទំនិញ មកពីទីក្រុង Bishkek សាធារណរដ្ឋ Kyrgyzstan បានចុះចតបន្ទាន់ នៅឯអាកាសយានដ្ឋាន Fath នៅថ្ងៃនេះ… វិស្វករ​​ខាងជើងហោះហើរម្នាក់​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ» ។

អាជ្ញាធរអ៊ីរ៉ង់​មិនទាន់បញ្ជាក់​ភ្លាមៗបានទេ​មូលហេតុ​កើតឡើងដោយសារអាកាសយានិក ឬយ៉ាងណានោះ ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់​ នៅមុននេះផ្សាយថា មានមនុស្ស១០នាក់​នៅលើយន្តហោះដែលធ្លាក់នេះ ៕​

 


ចែករំលែក៖