ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកអ្នកថ្មើរជើងម្នាក់ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង ០៣:២០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៤-១៨៥ ស្ថិតនៅក្នុងភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ៣ A-០៩២៤ (អ្នកបើកបររត់គេចខ្លួន ) មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ បុកប៉ះបុរសអ្នកថ្មើរជើងម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្នុងនោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ។

រីឯវត្ថុតាង រថយន្ត ០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖