នៅទីក្រុង San Francisco មានការបាញ់ប្រហារគ្នាកើតឡើង ដល់ទៅ ពីរ លើកក្នុងរយៈពេល១៨ម៉ោងកន្លែង ។ សកម្មភាពខាងលើជាសញ្ញាមួយនៃការកើតឡើង អំពើហឹង្សានៅអាមេរិក ។ប៉ូលិស San Francisco ស៊ើបអង្កេតករណ៍បាញ់ប្រហារសម្លាប់មនុស្ស កើតឡើង២ករណី រយៈពេល១៨ម៉ោង កាលចុងសប្តាហ៍មុន នៅទីតាំងតែមួយ សង្កាត់ Bayview ។
ការបញ់ប្រហារលើក ទី១ កើតឡើងនៅម៉ោង២និង៩នាទីព្រឹក(រំលងអធ្រាត្រ ម៉ោងក្នុងតំបន់) ថ្ងៃសៅរ៍ នៅប្លុក 1700 ផ្លូវ Lasalle Avenue ។ នេះបើតាមរបាយការណ៍ប៉ូលិស ។ ប៉ូលិសបានមកដល់ បានឃើញបុរសអាយុ២៤ឆ្នាំម្នាក់ និងបុរសអាយុ២១ឆ្នាំត្រូវអាវុធរងរបួស ។
បុរសម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសដែលអាចគំរាមកំហែងដល់ជីវិតនៅត្រង់សាច់ដុំរបស់គាត់ ។ ប៉ូលិសមិនបានបញ្ជាក់ថា បុរសណាជាអ្នកសម្លាប់នោះទេ។
ប៉ូលិសកំពុងស្វែងរកបុរស៣នាក់ជាជនសង្ស័យ អាយុប្រហែល២០ឆ្នាំ។
វេលាម៉ោង៨និង៩នាទីយប់ ថ្ងៃសៅរ៍, អំពើបាញ់ប្រហារមួយទៀតបានកើតឡើង នៅឯ LaSalle Avenue និង ផ្លូវ Newhall Street។ នេះបើតាមរបាយការណ៍ប៉ូលិសដោយឡែកមួយទៀត ។
បុរសអាយុ៤៩ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និងបុរសអាយុ២៧ឆ្នាំម្នាក់ រងរបួសតែមិនគំរាមកំហែងដល់ជីវិត នៅត្រង់កដៃរបស់គាត់ ។ បុរសជាជនសង្ស័យម្នាក់កំពុងត្រូវបានតាមស្វែងរកចាប់ខ្លួន ។
វាមិនទាន់ច្បាស់ថា តើអ្វីដែលនាំឲ្យមានការបាញ់ប្រហារនោះទេ ។ ប៉ូលិស San Francisco មិនបានឆ្លើយតបតាមទូរស័ព្ទ ពេលដែលមានការស្វែងរកសុំការបំភ្លឺព័ត៌មាន ៕ ម៉ែវ សាធី