ក្រោយពេលដែលប្រធានាធិបតីចិន បានអំពាវនាវដល់កោះតៃវ៉ាន់ធ្វើការបង្រួបបង្រួម នៅក្នុងគោលនយោបាយ របបមួយ ប្រព័ន្ធគ្រប់គ្រងពីរ គឺអនុញ្ញាតឲ្យកោះតៃវ៉ាន់មានសិទ្ធិគ្រប់គ្រងស្វយ័ត ដូចជាកោះហុងកុងបច្ចុប្បន្ន ។ ប៉ុន្តែកោះតៃវ៉ាន់ វិញមានបំណងចង់បានឯករាជ្យ ទៅជាប្រទេសដាច់ដោយឡែកមួយ។
ប្រធានាធិបតីចិន ធ្លាប់បានប្រកាសថា ការចង់បានឯករាជ្យ របស់កោះតៃវ៉ាន់ នឹងធ្វើឲ្យកោះនេះប្រឈមនឹងសោកនាដកម្ម ការបង្ហូរឈាមតែប៉ុណ្ណោះ ហើយខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិនបានព្រមានដល់បណ្តាប្រទេស មិនត្រូវជួយដល់កោះតៃវ៉ាននៅក្នុងការផលិតអាវុធនោះឡើយ ពិសេសគឺនាវាមុជទឹក ។
ចិនបានចេញមុខប្រឆាំងនិងព្រមានដល់បណ្តាប្រទេស ដែលបានប្រគល់បច្ចេកវិទ្យា ដល់កោះតៃវ៉ាននៅក្នុងការផលិតនាវាមុជទឹក ។ ការជួយដល់កោះតៃវ៉ានមានន័យថា កំពុងតែប្រឆាំង ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ ជាមួយបណ្តញព័ត៌មាន កាលពីថ្ងៃទី ១៤ខែមករា កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបញ្ជាក់ថា ទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងដាច់អហ័ង្ការ ដល់ប្រទេសណាដែលបានជួយដល់កោះតែវ៉ាននៅក្នុងការផលិតសព្វាវុធសម្រាប់ប្រឆាំងចិន។
លោកស្រី Hua Chunying បានលើកឡើងថា « ចិនប្រឆាំងយ៉ាងខ្លាំង ដល់ប្រទេសនាដែលមានសកម្មភាព សហការយោធាជាមួយកោះតៃវ៉ាន ។ ចិនមានគោលដៅច្បាស់លាស ហើយអាមេរិក ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត ត្រូវតែទទលស្គាល់ មិនត្រូវធ្វើសកម្មភាពអ្វីបង្ករឲ្យមានគ្រោះថ្នាក់នោះឡើយ »។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីខែមីនា ឆ្នាំ ២០១៨ មានក្រុមហ៊ុន ដល់ទៅ៦ក្រុមហ៊ុន បានផ្តល់របាយការណ៍ដល់រដ្ឋាភីបាលដើម្បីជ្រើសរើស យកក្រុមហ៊ុនដែលត្រូវ ផលិតនាវាមុជទឹក ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា បណ្តាប្រទេស ចាំបាច់ត្រូវតែ គោរពទៅតាមច្បាប់ ចិនតែមួយ ដោយមិនត្រូវអនុញ្ញាត្តិឲ្យក្រុមហ៊ុន របស់ប្រទេសខ្លួនចូលរួម ផលិតសព្វាវុធនៅលើកោះតៃវ៉ាននោះឡើយ ។
កន្លងមក ក្រសួងការបរទេសអាមេរិក បានអនុម័ត ប្រគល់បច្ចេកវិទ្យា ផលិតនាវាមុជទឹកឲ្យទៅកោះតៃវ៉ាន ដើម្បីផលិតដោយខ្លួនឯង ។ ជាមួយគ្នា នោះក៏មានក្រុមហ៊ុន មួយចំនួន ទៀតចូលរួម ដូចជា ក្រុមហ៊ុន អឺរ៉ូប ក្រុមហ៊ុនអាមេរិក ឥណ្ឌា និងជប៉ុនជាដើម ៕