ប្រធានាធិបតីអាមេរិក បានដាក់កាយដាក់ចិត្ត ប្តូរអាកប្បកិរិយា អញ្ជើញ សមាជិកគណបក្សប្រជាធិបតេយ្យដោយផ្ទាល់ដើម្បី មកបរិភោគអាហារថ្ងៃត្រង់រួម ជជែកអំពីបញ្ហានៅតាមព្រំដែល ក៏ដូចជាដំណើរការបើកទ្វារ រដ្ឋាភិបាល ឡើងវិញ ។ ប៉ុន្តែការអញ្ជើញទាំងនោះ ត្រូវបានបដិសេធ ធ្វើឲ្យលោកត្រាំ កាន់តែខឹងសម្បារ ខ្លាំងឡើង ។
ការមិនចូលរួមរបស់ក្រុមតំណាងរាស្ត្រប្រជាធិបតេយ្យ គឺជាការប្រឆាំងនៅនឹង ទង្វើ មិនគប្បី ដោយទះតុដើរចេញ ពីកិច្ចប្រជុំនាពេលកន្លងមក ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញក្រុម តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភា មកបរិភោគអាហារថ្ងៃត្រង់ និងពិភាក្សានៅសេតវិមាន ស្តីពីបញ្ហា សន្តិសុខ ព្រំដែន និងការបិទទ្វារដ្ឋាភិបាល យូពេក តែត្រូវបដិសេធ។
សារព័ត៌មាន NBC បានផ្សាយថា ព័ត៌មានខាងលើត្រូវបានអ្នកនាំពាក្យសេតវិមាន លោកស្រីSarah Sanders បានប្រកាសថា«នៅថ្ងៃនេះ ប្រធានាធិបតី ដូណាលត្រាំបានអញ្ជើញ តំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋនិង ប្រជាធិបតេយ្យ មកបរិភោគអាហារថ្ងៃត្រង់ប៉ុន្តែមិនមានសមាជិកគណបក្សប្រជាធិបតេយ្យណាមួយចូលរួមនោះឡើយ។
កន្លងមក លោកត្រាំបានជួបពិភាក្សាជាច្រើន លើក ជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងនោះមាន ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi និងប្រធានព្រឹទ្ធសភា លោក Chuck Schumer ប៉ុន្តែភាគីទាំងសង្ខាងនៅតែបន្តជាប់គាំង ។
លោកត្រាំបានស្នើរ មូលនិធីបន្ថែម ៧ពាន់លានដុល្លារដល់សន្តិសុខ ព្រំដែន ប៉ុន្តែក្រោយមក ក៏បានថយចុះនៅសល់តែ៥,៧ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រំដែន នឹងជាការបើកទ្វា ដំណើរការរដ្ឋាភិបាលឡើងវិញ តែត្រូវក្រុមតំណាងរាស្ត្រប្រជាធិបតេយ្យ ច្រាន់ចោល ។
ក្រុមអ្នកឯកទេសបានលើកឡើងថា មូលហេតុដែលជម្រុញឲ្យ គណបក្សប្រជាធិបតេយ្យ ច្រានចោលការអញ្ជើញរបស់លោកត្រាំ គឺដោយសារតែ នៅពេលពិភាក្សា កន្លងមក លោកត្រាំ បានទះតុដើរចេញពីកិច្ចប្រជុំ ទាំងនោះហើយ ធ្វើឲ្យអស់ទំនុកចិត្តនៅក្នុងកិច្ចពិភាក្សា ៕