ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបលើកទីពីរ រវាងលោកត្រាំ នឹងគីម ជុងអ៊ុន អាចធ្វើឡើងនៅទីក្រុងហាណូយ

ចែករំលែក៖

កន្លងមក មានព័ត៌មានជាច្រើន បានផ្សព្វផ្សាយពីទីតាំងនៃជំនួបលើកទីពីរ រវាងមេដឹកនាំអាមេរិក នឹងកូរ៉េខាងជើង ប៉ុន្តែនៅពេលនេះ មានតំណាងរាស្ត្រអាមេរិក បានលើកឡើងថា ជំនួបរវាងលោកត្រាំ នឹង គីម ជុងអ៊ុន អាចធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម​។

សមាជិកជាន់ខ្ពស់នៃគណកម្មការកិច្ចការបរទេសរបស់សភាអាមេរិក លោក​ Michael ​Mccaulបានលើកឡើងថា ខ្ញុំបានជួបពិភាក្សាជាមួយ​បណ្តា អគ្គរដ្ឋទូត នៅតំបន់អាស៊ីភាគអាគ្នេយ៍ នៅក្នុងក្រសួងការបរទេសអាមេរិក ពិភាក្សាពីបញ្ហាផ្សេង ក្នុងនោះមានទាំងទីតាំងនៃជំនួបនៅក្នុងប្រទេសវៀតណាមផងដែរ ។

កន្លងមក​ប្រធានាធិបតីដូណាលត្រាំ​បានបញ្ជាក់ថា ជំនួបលើកទីពីរនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ ដោយលោកស្នើរឲ្យ រៀបចំជំនួបនៅក្នុងប្រទេសវៀតណាម​ ។

ចំណែកភាគីកូរ៉េខាងជើង វិញ មកទលពេលនេះ នៅមិនទាន់ មានប្រតិកម្ម ណាមួយនៅឡើយ ទេ ពីព័ត៌មានដែលបានផ្សព្វផ្សាយនាពេលកន្លងមក​ ។

ជាមួយគ្នានេះ សារព័ត៌មាន​ The Straits Times បានផ្សាយថា វៀតណាម និងថៃ ស្ថិតនៅក្នុងបញ្ជីជ្រើសរើសសម្រាប់ជំនួបលើកទីពីរ ។ ប៉ុន្តែវៀតណាម គឺមានភាគរយខ្ពស់ជាង ដោយសារតែសន្តិសុខនៅវៀតណាមតឹងតែងជាងនៅប្រទេសថៃ ។ ចំណែកប្រទេសថៃកន្លងមក មានការវាយប្រហារ ជាបន្តបន្ទាបពីក្រុមជ្រុលនិយមនៅភាគខាងត្បូង ៕

 


ចែករំលែក៖