ព័ត៌មានទាន់ហេតុការណ៍៖

Pacquiao បំបាក់ក្តីសង្ឃឹម Adrienne Broner

ចែករំលែក៖

កីឡាករអាមេរិក​ Adrien Broner បានទទួលបរាជ័យ​យ៉ាងជូរចត់ ក្រោយសង្វៀន១២ទឹក ជាមួយ កីឡាករប្រដាល់ហ្វីលីពីន​ Manny Pacquiao នៅសង្វៀន​ MGM Grand Garden សហរដ្ឋអាមេរិក កាលថ្ងៃអាទិត្យ​ ទី២០​ ខែមករា​ ឆ្នាំ២០១៩ ។

ប៉ុន្តែ Pacquiao អាយុ៤០ឆ្នាំ ធ្វើមិនបានសម្រេច​ ផ្តួលគូប្រកួតឲ្យសន្លប់ ឬបោះបង់ចោលការប្រកួតនោះទេ គឺប្រកួតរហូតដល់ចប់១២ទឹក ឈ្នះដោយពិន្ទុប៉ុណ្ណោះ ។

ទោះបីយ៉ាងណា នេះ​ក៏ជាការ​ស្តារ​មុខមាត់​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន Pacquiaoផងដែរ បន្ទាប់ពី​វាយ​ចាញ់​ អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn នៅ​ទីក្រុង Brisbane កាលពី​ខែកក្កដា ឆ្នាំ​២០១៧ និង​បាន​បាត់បង់​ខ្សែក្រវាត់ WBO មួយ​ខ្សែ​​ ។​

Manny Pacquiao បន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក​ WBA ដដែល​ និងទទួលបានទឹកប្រាក់២០លានដុល្លារ ។

សូមបញ្ជាក់ថា កីឡាករ Manny Pacquiao មានកម្ពស់​ ១.៦៦ម៉ែត្រ​ ប្រវត្តិប្រកួតលើសង្វៀន៧០ប្រកួត ឈ្នះ៦១​ដង​ ចាញ់៧ដង​ និងស្មើ២ដង​ ក្នុងនោះផ្តួលដៃគូសន្លប់បាន៣៩ដង​ ៕


ចែករំលែក៖