ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនតាមដីកា ពីបទហិង្សាកាលពី៨ឆ្នាំមុន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១២និ៣០នាទី នៅចំណុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នគរបាលបានចុះអនុវត្តដីការបស់សាលាដំបូងខេត្តព្រះសីហនុ ។

នគរបាលបញ្ជាក់ថា ដីកាលេខ ២១៧៩ ត ព/១១ ចុះថ្ងៃទី១៤-១០- ២០១១ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ទូច សូវៀត ហៅ អាង សូវៀតភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពី៨ឆ្នាំមុន នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី( ០៨-០៣-២០១១)។

បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖