ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបូមប្រេងពីនាវាមួយទៅនាវាមួយទៀត បង្កឲ្យមានគ្រោះថ្នាក់ភ្លើងឆេះសម្លាប់មនុស្ស ១១នាក់

ចែករំលែក៖

យ៉ាងហោចណាស់ ក៏មានមនុស្ស ១១នាក់ ស្លាប់ និង៨នាក់បាត់ខ្លួន ក្រោយពេលនាវាដឹកប្រេងពីរគ្រឿងបំពាក់ទង់ជាតិ Tanzania ឆាប់ឆេះនៅឆ្នេរសមុទ្រ Kerch ។ ហេតុការគ្រោះថ្នាក់កើតឡើង ក្នុងពេលដែល ផ្ទេរប្រេងពីនាវាមួយទៅកាន់នាវាមួយគ្រឿងផ្សេងទៀត ។ នាវិកយ៉ាងតិច១៤នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។

កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្រសួងដឹកជញ្ជូនរុស្ស៊ីបានប្រកាសថា ស្ថិតនៅច្រកសមុទ្រ Kerch ក្បែរតំបន់គ្រីមៀ នាវិក១០នាក់ ត្រូវបានប្រទះឃើញស្លាប់ ខណៈ១៤នាក់ផ្សេងទៀត ជួយសង្គ្រោះបានទាន់ពេល។

ប្រភពដដែលបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះនាវានេះ ទំនងបានកើតឡើងនៅពេលដែល នាវាដឹកប្រេង២គ្រឿង កំពុងតែផ្ទេរប្រេង ពីនាវាមួយ ទៅកាន់នាវាមួយទៀត ។ នាវិកទាំងនោះបានលោតចូលទឹកសមុទ្រ គេចពីភ្លើងឆេះ ។

នាវិកទាំងអស់ មាន៣១នាក់ ក្នុងនោះ មានពលរដ្ឋទួរគី១៦នាក់ និងពលរដ្ឋឥណ្ឌា១៥នាក់ ។ នាវាទាំងពីរ បានដោតទង់ជាតិ Tanzani (តង់ហ្សានី) របស់ក្រុមហ៊ុន Candy(Venice) និង Meastro ។

ប្រភពមួយពីក្រុមហ៊ុនខាងលើនិយាយថា មូលហេតុកើតឡើងដោយសារព្យុះ ។ គេថា មុនពេលកើតហេតុការណ៍គ្រោះថ្នាក់នេះ មានស្ថានភាពខ្យល់ព្យុះវាយប្រហារ ។

ច្រកសមុទ្រ Kerch Strait ស្ថិតនៅចន្លោះ រវាងរុស្ស៊ី នឹងគ្រីមឿ ដែលដែលរុស្ស៊ីទើបតែកាន់កាប់ ។ វាស្ថិតនៅភាគខាងត្បូងរុស្ស៊ី ឆ្ពោះទៅកាន់សមុទ្រខ្មៅ និងសមុទ្រ Azov Sea ទីដែលរុស្ស៊ី និងអ៊ុយក្រែន ចាត់ទុកជាកំពង់ផែ ។

ក្នុងខែវិច្ឆិកា រុស្ស៊ីបានចាប់ខ្លួនទាហានជើងទឹកអ៊ុយក្រែននៅសមុទ្រខ្មៅនេះហើយ ដែលជិតច្រកសមុទ្រ Kerch Straitនោះ និងបានបណ្តាលឲ្យមានស្ថានការតានតឹងរហូតដល់សព្វថ្ងៃរវាងប្រទេសទាំងពីរ ក្រោយរុស្ស៊ីដាក់បញ្ចូលក្នុងដែនអធិបតេយ្យរបស់ខ្លួនគ្រប់គ្រង តំបន់គ្រីមៀរបស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ ៕


ចែករំលែក៖