ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលទទួលអាវុធវែងចំនួន៨១ដើមពីសាលាដំបូងខេត្ដកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាលៈ បន្ទាប់ពីមានការស្នើសុំពីស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលរួចមក នៅព្រឹកនៅថ្ងៃ២២ ខែមករា ឆ្នាំ២០១៩ សាលាដំបូងខេត្ដកណ្ដាលបានធ្វើពិធីប្រគល់ទទួលកាំភ្លើងវែងចំនួន៨១ដើម ក្នុងនោះកាំភ្លើងកែច្នៃចំនួន៥ដើម និងគ្រាប់ជាច្រើនផងដែរ ។

ក្នុងពិធីនេះមានការចូលរួមពីប្រធានសាលាដំបូងខេត្ត ,លោកព្រះរាជអាជ្ញារង​ អមសាលាដំបូង ,លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ,លោកស្នងការរងទទួលផែនការងារអាវុធ គ្រឿងផ្ទុះ និងអគ្គីភ័យ ,លោកនាយ -នាយរងការិយាល័យគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងជាតិពុល និងលោកអធិការនគបាលក្រុង/ស្រុកទាំង១១ផងដែរ ។

ដោយយោងតាមអនុក្រិត្យលេខ១៥៨ អន.ក្រ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ ស្ដីពីនីតិវិធី និងលក្ខខណ្ឌនៃការគ្រប់គ្រង និងប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ របស់កងយោពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្រ្ដី ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានធ្វើការស្នើរសុំបានអាវុធវែងចំនួន៨១ដើម ក្នុងនោះគ្រាប់កាំភ្លើងម៉ាកM16ចំនួន៣១គ្រាប់ ,បង់M16ចំនួន៣បង់ ,គ្រាប់កាំភ្លើងម៉ាកAKចំនួន៥៥គ្រាប់ ,សំបកកាទូសចំនួន១០ ដើម្បីប្រគល់តាមការិយាល័យជំនាញធ្វើការគ្រប់គ្រង ៕ ស្អាងជ័យ


ចែករំលែក៖