ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ បន្ទាប់ពីរថយន្តកុងទីន័រ មួយគ្រឿងបានបើកលឿនហើយក្រឡាប់សង្កត់មនុស្ស ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង វេលាម៉ោង៥និង៣០នាទី ថ្ងៃទី២២ មករា ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧០ និង៧១ ស្ថិតក្នុងភូមិរនាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រសវុត្ថាអាយុ៥២ឆ្នាំ មានស្រុកកំណើត នៅភូមិ ឃុំ បឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកម៉ូតូបរម៉ូតូសង់ការ៉េ ពណ៌ទឹកបិច គ្មានស្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ ។
ប្រភពពីសមត្ថកិច្ចដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿង ម៉ាកហ៊ីណូពណ៍សសណ្តោងរ៉ឺម៉ក ជាប្រភេទ រថយន្តដឹកកុងទីន័រ ចង្កូតស្តាំ ពាក់ស្លាកលេខ ភ្នំពេញ ២៣០៧ បើកក្នុងទិសដៅពីជើងទៅត្បូង បានបុកបុរសរងគ្រោះ ម្នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា នៅពេលរថយន្តមកដល់ចំណុចកើតហេតុបានបុកពីក្រោយពេញទំហឹងបណ្តាលឲ្យប៉ើងធ្លាក់ពីលើថ្នល់ ហើយរថយន្តបានហូសទៅបុកបង្កាន់ដៃស្ពានរួចក្រឡាប់ធ្លាក់ប្រឡាយអែបស្ពានសង្កត់ពីលើជនរងគ្រោះបន្ថែមពីលើបណ្តាលឲ្យស្លាប់តែម្តង ។ ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ ដោយឡែករថយន្តយន្តត្រូវបានស្ទូចអូសឡងមកនៅលើផ្លូវនាំយកមករក្សាទុកនៅការិយ៉ាលយ័ចរាចរណ៍ផ្លូវគោកខេត្តរង់ចាំធ្វើការការដោះស្រាយយតាមនីតិវិធី ៕ ចន្ថា