ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ ត្រូវក្រុមចោរឆក់យកកាបូបលុយបានសម្រេច នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់ស្ត្រីម្នាក់ បានសម្រេចខណ៖ដែលគាត់កំពុងតែជិះម៉ូតូ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃពុធទ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៥៩៨កែងផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមសម្តីស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវលេខ៥៩៨ លុះដល់ចំណុចផ្លូវលេខ៥៩២ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពុំចាំស្លាកលេខឌុបគ្នា មកធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយរបស់គាត់ បានសម្រេចបណ្តាលឱ្យរូបគាត់ដួលម៉ូតូរបួសរលាត់ជើង ចំណែកជនសង្ស័យខាងលើ បានព្យាយាមបើករត់គេចខ្លួនដោយសុវត្តិភាព។

ក្រោយកើតហេតុស្រី្តរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងកក់ទី២ ឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីកំណត់មុខសញ្ញាក្រុមចោរឆក់ទាំងអស់នោះ ស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស តារា


ចែករំលែក៖