ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ទិញរថយន្ត​មួយ​គ្រឿង​​ពី​ក្រុមហ៊ុនមេត្រីជប៉ុនបង់​រំលស់​ ​បាន​ជិត​១​ឆ្នាំ ស្រាប់តែ​លួ​ច​យក​រថយន្ត​ទៅ​ដាក់បញ្ចាំ​ស្ងាត់​ៗ ​នៅហាង​បញ្ចាំ​យីហោ «ឆ័​រ ប៉ោ​ទ្រី» 

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី​ម្នាក់ ​បានទិញរថយន្ត​មួយ​គ្រឿង​ ម៉ាកកាម​រី​ហា​យ​ប្រ៊ី​ត ស៊េរី​០៨ ដោយបង់​រំលស់ពី​ក្រុមហ៊ុនមេត្រីជប៉ុន​ ​ខណៈទើប​បង់​​បាន​ជិត​១​ឆ្នាំ ស្រាប់តែ​លួ​ច​យក​រថយន្ត​ទៅ​ដាក់បញ្ចាំ​ស្ងាត់​ៗ ​នៅហាង​បញ្ចាំ​យីហោ «ឆ័​រ ប៉ោ​ទ្រី» ក៏ត្រូវ​ក្រុមហ៊ុន​ដឹង​រឿង ​តាម​រក​ឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៦​ និង​៤៥​នាទី​យប់ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ២០១៩ តាម​បណ្ដោយ​ផ្លូវ​១៩២​ ក្នុង​សង្កាត់​​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

ស្ត្រី​ខាងលើ ​ឈ្មោះ កើត ភិ​រម្យ អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​45B ផ្លូវ​លេខ​២១៥ ក្រុម​ទី​១០ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​ ។

តាម​ប្រភពភាគី​តំណាង​ក្រុមហ៊ុន មេត្រីជប៉ុន​ បាន​ឲ្យដឹង​​ថា កាលពី​ថ្ងៃ​ទី​០៣ ​មករា ឆ្នាំ​២០១៨ ​ស្ត្រី​រូបនេះ បាន​ទិញ​បោះរំលស់​រថយន្ត​មួយ​គ្រឿង​ ម៉ាកកាម​រី​ហា​យ​ប្រ៊ី​ត ស៊េរី​០៨ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ​2T-7189 ពី​ក្រុមហ៊ុន​ ​ក្នុង​តម្លៃ​២៧០០០​ដុល្លារ ។

ដោយស្ត្រី​ខាងលើ​ បានបង់ប្រាក់​រំលស់​ដំបូង​ចំនួន​៨០០០​ដុល្លារ​ ដែល​ជា​ប្រាក់​កក់​ឲ្យមក​ក្រុមហ៊ុន និង​ធ្វើការ​បង់​រំលស់​សង​ជា​រៀង​រាល់​ខែ ក្នុង​រយ:ពេល​៣​ឆ្នាំ​ សម្រាប់​ប្រាក់​ដែល​នៅ​សេសសល់​ ។

ជា​ធម្មតា​រាល់​ខែ​កន្លង​មក​ស្ត្រីខាងលើ ​តែងតែបាន​បង់ប្រាក់រំលោះ តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​​។ ប៉ុន្តែ​នៅប្រមាណ​១​ខែ​មកនេះ ស្ត្រី​ខាងលើ ​មិន​បាន​បង់ប្រាក់​សង​ ​តាម​ការ​កំណត់​ទ្បើយ​។

ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុន បានព្យាយាម​ទំនាក់ទំនង​សួរនាំ​ស្ត្រី​ខាងលើ​ជាហូរហែល និងបានធ្វើការ​ណាត់ជួបផ្ទាល់ ទើប​ដឹង​រឿងស្ត្រីខាងលើ ​បាន​យករថយន្តទៅ​បញ្ចាំ​ នៅ​ក្នុង​ហាង​បញ្ចាំ​យីហោ ឆ័​រ ប៉ោ​ទ្រី ដែល​បាន​ដាក់បញ្ចាំ​ ក្នុងតម្លៃ៨០០០​ដុល្លារ ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវនោះ​ទេ។

ក្រោយទទួលដំណឹងនេះភ្លាម នៅវេលា​កើតហេតុខាងលើ ភាគីខាង​ក្រុមហ៊ុន ​បាន​នាំ​ស្ត្រី​ខាងលើ​ មក​ហាង​បញ្ចាំយីហោ ឆ័​រ ប៉ោ​ទ្រី ​​ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​​គ្នា នៅពេលទៅដល់​ឃើញ​រថយន្ត​ខាងលើ ​នៅ​ក្នុង​ហាង​បញ្ចាំ​នោះ​ផង​ដែរ តែបែរ​ជាមិនឃើញ​ស្លាក​លេខ​រថយន្ត​ជាប់​ជាមួយ​និង​រថយន្ត​ទេ​។ ទើបភាគីខាងក្រុមហ៊ុន ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​មក​ជួយ​អន្តរាគមន៍តែម្តង​ ៕ស តារា


ចែករំលែក៖