ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីល្បីរឿងរកចំណូលរាប់ម៉ឺនដុល្លារ ក្នុងមួយខែ នាយ ចឺម ក៏ល្បីរឿងដូរមុខគូស្នេហ៍ដែរ

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែង ដែលវិវឌ្ឍន៍ជាតារាចម្រៀងនាយ ចឺម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនក្រោយពីតារារូបនេះ អាចស្វែងរកចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិកពីការងារសិល្បៈ ។ ក្រៅពីការរកលុយបានក្រាស់ក្រែលពីការងារ តារារូបនេះ ក៏ល្បីនឹងរឿងដោះដូរមុខគូស្នេហស្រីវ័យក្មេងបន្តបន្ទាប់ផងដែរ ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេត្រូវបានគេដឹងថា ថ្មីៗនេះ វីឡាថ្មីសន្លាង ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណាយទឹកប្រាក់បុកគ្រិះអស់ជាង១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិករបស់នាយចឹមនោះ មានសភាពជិតរួចរាល់ហើយ ។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយចឺម ដែលជាអតីតតារាកំប្លែងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រ ដ៏លើសលប់នេះបានធ្វើឱ្យ នាយចឺម គេចចេញពីភាពក្ររហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារ និងលើកមុខមាត់គ្រួសារខ្លាំងផងដែរ។ រហូតដល់ចុងក្រោយនាយទម្លាយការពិតថា ក្នងមួយខែអាចសល់បាន២ម៉ឺនដុល្លារ ឬលើសនេះផងដែរ។

ក្រៅពីការរកលុយបានច្រើនពីការច្រៀង ថ្មីៗនេះនាយ ចឺមបានបង្ហាញមុខសង្សារថ្មីស្រស់សោភាម្នាក់ទៀតនៅចំពោះមុខចាស់ទុំនាស្រុកកំណើត ។ ប្រភពបញ្ជាក់ថានៅថ្ងៃមង្គលការកូនស្រីនាយក្រូចនោះនាយចឺមបាននាំសង្សារស្រស់សោភាម្នាក់ទៅចូលរួមដោយថែមទាំងណែនាំឲ្យគ្រួសារតារាចម្រៀងរូបនេះបានស្គាល់ និងដឹងលឺផងដែរ។

ប្រភពបញ្ជាក់ថា នេះគឺជាគូស្នេហ៍ថ្មីដែលកន្លងមកតារាវ័យក្មេងរូបនេះក៏ល្បីថា មានទំនាក់ទំនងស្នេហាជាមួយតារាស្រីវ័យក្មេងមួយចំនួនផងដែរ។ អ្នកសិល្បៈម្នាក់លើកឡើងដែរថា លើកនេះអាចនឹងមានភាពច្បាស់លាស់ជាងមុនព្រោះតែនាយចឺមហាក់យចិត្តស្រីស្រស់វ័យក្មេងរូបនេះនឹងនាំឲ្យគ្រួសារបានស្គាល់ និងដឹងលឺផងដែរដែលធ្វើឲ្យកំលោះៗក្នុងភូមិច្រណែននាយមិនស្ទើនោះទេ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងទេថាស្នេហាថ្មីនេះនឹងអាចឈានដល់ការចូលរោងការឬភ្ជាប់ពាក្យតាមទំនៀមទម្លាប់ខ្មែរដែរឬយ៉ាងណា ៕ វឌ្ឍនា


ចែករំលែក៖