ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីហ្គោបុកសួនច្បារចែកផ្លូវ និងបង្គោលស្លាកចរាចរបាក់ រថយន្តដាច់ក្រឡេកង់មុខទៅលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ បើករថយន្តមួយគ្រឿងរួមដំណើរជាមួយស្ត្រី៣នាក់ បានបើកយ៉ាងលឿនជ្រុលទៅបុកសួនច្បារចែកផ្លូវ និងបង្គោលស្លាកចរាចររងការខូចខាត ហើយរថយន្តដាច់ក្រឡេកង់មុខទៅលែងរួច ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្បែររង្វង់មូលព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6676 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនខណៈ មកដល់ចំណុចផ្លូវកោងផង បួងចង្កូតមិនទាន់ជ្រុលទៅបុកសួនច្បារចែកផ្លូវនិងបង្គោលស្លាកចរាចរបាក់ ហើយរថយន្តដាក់ក្រឡេកង់មុខទៅលែងរួច តែសំណាងណាស់ក្នុងហេតុការណ៍នេះមិនបង្កឲ្យអ្នកណាម្នាក់រងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរខណ្ឌចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖