ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសន្តិសុខអាមេរិក បំបែកគម្រោងវាយប្រហារ នៅញូវយ៉ក

ចែករំលែក៖

រយៈពេលចុងក្រោយនេះការវាយប្រហារ នៅលើទឹកដីអាមេរិក បានកើនឡើងខ្ពស់ ដោយការវាយប្រហារបង្កឡើងដោយពលរដ្ឋអាមេរិកផ្ទាល់ និងក្រុមភេរវកម្ម ដែលរស់នៅអាមេរិក ។

នៅពេលនេះ ក្រុមសន្តិសុខទីក្រុងញូវយ៉កបាន​បំបែកគម្រោងវាយប្រហារ ទៅលើក្រុមសហគមន៍មូស្លីមនៅទីក្រុងញូវយ៉ក។

ប៉ូលិសក្រុងញូវយ៉ក កាលពីថ្ងៃពុធ បានបង្ហាញអត្តសញ្ញាណជនសង្ស័យវ័យក្មេង៣នាក់ ដែលរៀបគម្រោងការវាយប្រហារ លើសហគមន៍មូស្លីម នៅក្រុងញូវយ៉ក ។

សហគមន៍មូស្លីមនេះ បានក្លាយជាគោលដៅខ្ពស់ នៃការវាយប្រហារពីសំណាក់ក្រុមជ្រុលនិយមនៅក្នុងទឹកដីអាមេរិក ។

អ្នកនាំពាក្យប៉ូលិស Jared Rene បញ្ជាក់ប្រាប់ AFP ថា ជនសង្ស័យឈ្មោះ Brian Colaneri អាយុ២០ឆ្នាំ, ឈ្មោះ Andrew Crysel អាយុ១៨ឆ្នាំ និងឈ្មោះ Vencent Vetromile អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយប៉ូលិសរកឃើញអាវុធ២៣ដើម និងឧបករណ៍ផ្ទុះចំនួន៣ ស្ថិតនៅក្នុងផ្ទះរបស់ពួកគេ ។

ជនសង្ស័យទី៤ អាយុ១៦ឆ្នាំ មិនទាន់ស្គាល់ឈ្មោះ ត្រូវឃុំខ្លួនផងដែរ ។ ពួកគេទាំងនេះរងចោទពីបទរៀបគម្រោងវាយប្រហារប្រឆាំងសហគមន៍មួយឈ្មោះ Islamberg តែប៉ុន្មានម៉ោង ក្រោយត្រឡប់ពីប្រទេសក្រិក ។

ក្នុងឆ្នាំ២០១៥ សហគមន៍មូស្លីមខាងលើនេះធ្លាប់រងការវាយប្រហារផងដែរ តែមិនបានសម្រេច ។ មេក្លោងការវាយប្រហារនេះឈ្មោះ Robert Doggart ត្រូវកាត់ទោស២០ឆ្នាំជាប់ពន្ធនគារកាលពីឆ្នាំ២០១៧៕


ចែករំលែក៖