ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិទំពួនម្នាក់ ធ្វើអត្តឃាត ដោយសារខឹងប្តី ទាស់ពាក្យសំដីគ្នា រឿងលុយរហែក ប្រាំពាន់រៀល

ចែករំលែក៖

ខេត្តរតនគិរី៖ ស្រ្តីម្នាក់ចង.កធ្វើអត្តឃាតខ្លួនឯង ដោយសារឈ្លោះទាស់ពាក្យសំដី ជាមួយប្តី ខឹងចិត្តក៏ធ្វើបែបនេះតែម្តង បង្កភ្ញាក់ផ្អើលនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចណុចចំការស្វាយចន្ទី ភូមិកក់តូច ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រម៉ាស ភៅ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឃុំខាងលើ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្រ្តីរងគ្រោះធ្វើអត្តឃាតដោយសារខឹងប្តីមានទំនាស់ទាស់ពាក្យសំដីគ្នា រឿងក្រដាស់ប្រាក់ប្រាំពាន់រៀលរហែក យកទៅចូលបុណ្យ ក៏ដាច់ចិត្តធ្វើបែបនេះតែម្តង។
ក្រោយកើតហេតុ កម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំកក់បានសហកាជាមួយជំនាញចុះពិនិត្យធ្វើកោសល្យវិច័យសាកសពឃើញថា ស្លាប់ដោយសាចង ក ខ្លួនឯងពិតប្រាកដមែន ក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័

ចែករំលែក៖