ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្រ្កាបករណីកាប់ប្រមូលឈើគ្មានលិខិតអនុញ្ញាត នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាននៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសធនធានធម្មជាតិការកាប់ប្រមូលឈើគ្មានលិខិតអនុញ្ញាត នៅស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចស្ទឹងប៉ាចហាច ក្បែជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបានបង្ហើបថា លទ្ធផល៖ ជាបឋមដកហូតឈើប្រភេទប្រណីត(ធ្នង់)ចំនួន ៧៧កំណាត់ ស្មើនឹងចំនួន ០,៩៨១ម៉ែត្រត្រីគុណ ជញ្ជីងសម្រាប់ថឹងឈើចំនួន ១គ្រឿង ឈើអារប្រភេទរាជ(កុល)ចំនួន ២៦កំណាត់ និងឈើអារប្រភេទឈើ(ទាល)ចំនួន ១២៥កំណាត់។

ប្រភពខាងលើបន្តទៀតថា ជាលទ្ធផល៖ កញ្ជាក់វត្ថតាងឈើត្រូវបានដកហូតទាំងចំនួន ៣ប្រភេទ ឈើប្រភេទ(រាជកុល) និងប្រភេទឈើ(ទាល)មិនទាន់ដឹងចំនួនម៉ែត្រីគុណនៅឡើយនោះទេ នៅគ្រាដែលកំពុងបន្តនីតិវិធី និងប្រគល់ទទួលទៅឲ្យមន្រ្តីបរិស្ថាន ឧទ្យានជាតិជួរភ្នំក្រវាញភាគកណ្ដាល៕ ប៉ឹម ពិន


ចែករំលែក៖