ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គម​កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ថា៖

«កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច​

រូប១សន្លឹកសខ្មៅដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម​ និងរបបប្រល័យពូជសាសន៍ប៉ុលពត​ កាលពីឆ្នាំ​ ១៩៧៥​-១៩៧៩​ ។

ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍអោយរីកលូតលាស់ទៅមុខឥតឈប់ឈរ។

យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាព អោយខានតែបាន ដើម្បីកុំអោយប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មី។

សូមជូនពរបងប្អូនជនរួមជាតិ​ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង»៕


ចែករំលែក៖