ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកបង្កាន់ស្ពានថ្មបាក់ជើងម្ខាងហូរឈាមកក្លាក្ស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បាន រងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ បានជ្រុលបុកបង្កាន់ ដៃស្ពានថ្មបណ្ដាលឲ្យរង របួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកបង្កាន់ស្ពានខាងលើ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចស្ពានថ្មមួយ កន្លែង ស្ថិតក្នុងភូមិអូរតូង សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពពីអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ ឈូក សារ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិក្ដីខ្វាវ សង្កាត់ចំរើន ក្រុង.ខេត្តពោធិ៍សាត់ ដែលហេតុការណ៍នេះ មុនដំបូងគេឃើញជន រងរបួសជិះម៉ូតូ ១គ្រឿង ដូចបាន រៀបរបខាងលើ ក្នុងទិសដៅពីកើត ឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុច កើតហេតុបានជ្រុល បុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោក រងរបួសធ្ងន់ (បាក់ជើងឆ្វេង) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ៕ បឹុម ពិន


ចែករំលែក៖