ភ្នំពេញ៖ យោងតាមផេកហ្វេសបុកមួយចំនួនអាចយកជាការណ៍បាន បង្ហោះនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានទម្លាយអំពី អត្តសញ្ញាណម្ចាស់រថយន្តLs 450 ដែលបើកឡានដេញ បុកអ្នករត់ម៉ូតូឌុបនិងដកកាំភ្លើងបាញ់មេឃ៤គ្រាប់ បន្ទាប់ពី មាន ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១១៖២០នាទី យប់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប៉ុន្តែការពិតមិនទាន់ទទួលបានលម្អិតនូវព័ត៍មាននេះនៅឡើយទេ។
ហ្វេសប៊ុកខ្លះបានអះអាងថា៖ ម្ចាស់រថយន្តLs 450 មានឈ្មោះ តោ គីមដារឹទ្ធ មុខរបរ មន្ត្រីនគរបាលមានឋានៈវរៈសេនីយ៍ទោ ជាមន្ត្រីជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន។ ដោយឡែកចំពោះករណីបាញ់បោះសេរីនេះ ឈ្មោះ តោ គីមដារឹទ្ធ មិនត្រូវបានកម្លាំហនគរបាលរដ្ឋបាលទួលសង្កែ ឃាត់ខ្លួននោះឡើយ ដោយគ្រាន់តែឲ្យធ្វើនូវកិច្ចសន្យាតែប៉ុណ្ណោះ ដោយខ្លាចអំណាចអន្តរាគមន៍ ឈានដល់ទទួលបានការតិៈទៀនយ៉ាងចាស់ដៃពីសង្គមរីកចម្រើនយើងនេះ។
គួរបញ្ជាក់ផងដែរថា៖ កាលពីវេលាម៉ោង១១៖២០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ចំនុចលីហួរ លក់រថយន្តក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានបុរស ម្នាក់បានបើករថយន្តមួយគ្រឿងបានបុកជាមួយម៉ូតូសង់កូរ៉េមួយគ្រឿងរួចជិះដេញបុកម៉ូតូឲ្យដួលរួចបានដកកាំភ្លើងដេញបាញ់ដល់ទៅ៤គ្រាប់ធ្វើឲ្យម្ចាស់ម៉ូតូភ័យរត់ប្រលឹងចុងសក់ផ្អើលប្រជាពរដ្ឋទាំងយប់។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុគេបុរសម្នាក់បានបើករថយន្តសេរីទំនើបម៉ាកលុចស៊ីស 450ពណ៌ស ស្លាកលេខភ្នំពេញ2-AT9466ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំនុចកើតហេតុខាង លើបានបុកជាមួយម៉ូតូសង់កូរ៉េពណ៌ក្រហមពាក់ស្លាក លេខ សេរីចាស់.ក4584.ស្វរ.1ជិះដោយបុរសម្នាក់បណ្ដាលរងការខូចខាតផ្នែកខាងមុខតិចតួច តែភ្លាមៗនោះខាងម្ចាស់រថយន្តបានដេញបុកម៉ូតូបណ្ដាលឲ្យដួលរួចហើយបានដក កាំភ្លើងដេញបាញ់ប្រហាទៅម្ចាស់ម៉ូតូដល់ទៅ៤គ្រាប់ធ្វើភ័យប្រលឹងចុងសក់ក៏រត់គេចបាត់ស្រមោល។
ក្រោយកើតហេតុមានមនុស្សជាច្រើនបានចោមរោមមើលជនកំណាចខាងលើ ប៉ុន្តែសមត្ថកិច្ចមិនមានចំណាត់ការ ទើបប្រជាជននិយាយថា៖ ការអនុវត្តច្បាប់អាចធ្វើបានតែចំពោះប្រជាជនស្លូតត្រង់ ឬជនមានអាវុធទុកដោយឡែកសិន..??? ..៕ សហការី