ភ្នំពេញ៖ រថយន្តកាមរីហាយប្រ៊ីត បើកលឿនទៅបុករថយន្តម៉ាស់ស្តារបើកឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំនៅបណ្តោយមហាវិថីព្រះមុនីវង្ស ក្បែរធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ម៉ាស់ស្ដារBT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2259 និងមាននារី២នាក់ទៀតរួមដំណើរជាមួយ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងស្តុបពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5731 បើករដោយបុរសម្នាក់និងនារីម្នាក់រួមដំណើរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនបានជ្រុលទៅបុករថយន្តម៉ាស់ស្ដាររដាពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាស់ស្ដារ រងការខូចខាតកំពិតទ្វារមួយចំហៀង។ ចំណែកឯរថយន្តកាមរីរងការខូចខាតកំពិតផ្នែកខាងមុខ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
បន្ទាប់ពីកើតហេតុភាគីខាងនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករារង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ