ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដីគ្របដណ្តប់លើភូមិមួយនៅឥណ្ឌូនេស៊ី បំផ្លាញទ្រព្យសម្បត្តិជាច្រើន

ចែករំលែក៖

កាលពីពេលទៀបភ្លឺ ថ្ងៃទី​៣០ ខែមករា មានករណីបាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង សង្កត់លើផ្ទះអ្នកស្រុក បណ្តាលឲ្យគ្រួសារមានមនុស្ស ៤នាក់ស្លាប់ ពេលកំពុងតែដែក ។

ករណីបាក់ដីខាងលើ ជាលើកទីពីរហើយនៅក្នុងខែមករា​ ឆ្នាំ​២០១៩ ដោយបាក់ដីលើកទីមួយ​នៅដើមខែមករាតែម្តង​បណ្តាលឲ្យមានអ្នកស្លាប់​៨នាក់ និងផ្ទះ​៣៤ខ្នងត្រូវដីសង្កត់ពីលើ ទាំងស្រុង ។

ចំណែកការបាក់ដីនៅចុងខែមករានេះមានផ្ទះមួយខ្នងត្រូវដីបាក់សង្កត់ពីលើ បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ស្ថិតនៅក្នុងភូមិ Mengening ភាគខាងជើងកោះ Bali ប្រទេសឥណ្ឌូនេស៊ី ។

ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសនេះ(BPBD) បញ្ជាក់ថា គ្រោះថ្នាក់នេះ ស្លាប់បុរសកសិករអាយុ៣៣ឆ្នាំម្នាក់, ប្រពន្ធអាយុ២៧ឆ្នាំ ហើយនិងកូនអាយុ៩ឆ្នាំម្នាក់ និងអាយុ៥ឆ្នាំម្នាក់ទៀត ។ ក្រុមគ្រួសារជនរងគ្រោះកំពុងតែដេក វេលាហេតុការណ៍បាក់ដីកើតឡើង គឺម៉ោង៥ព្រឹក ។ អ្នកនាំពាក្យ BPBD មូលហេតុដោយសារភ្លៀងធ្លាក់ខ្លួន ជាប់ៗគ្នា មិនដាច់ ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ និងបាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបណ្តាលឲ្យស្លាប់មនុស្សកើនដល់៦៨នាក់ហើយ មកដល់សប្តាហ៍មុននេះ ។

ជាមួយនោះ ជិត៧ពាន់នាក់ត្រូវភៀសខ្លួនរកទីកន្លែងសុវត្ថិភាព ក្រោយពីការគំរាមកំហែងដោយទឹកជំនន់, បាក់ដី និងខ្យល់កំបុតត្បូង បក់បោកនៅដែនកោះ Sulawesi ។ មនុស្ស៧នាក់នៅបាត់ខ្លួន ខណៈ៤៧នាក់រងរបួស ។

លំនៅឋានពលរដ្ឋ៥០០០ខ្នងរងការខូចខាតដោយសារគ្រោះធម្មជាតិនេះ ខណៈផៃដីកសិកម្មជាច្រើនហិកតា បានរងការបំផ្លាញ ។ ការគំរាមកំហែងនេះអូសបន្លាយពេលរហូតដល់ដំណាច់ខែមករា ឆ្នាំ២០១៩ ក្នុងនោះ តំបន់ West Java, Banten និងរដ្ឋធានី ហ្សាការតា ក៏រងផលប៉ះពាល់ពីឥទ្ធិពលនេះខ្លះដែរ ៕


ចែករំលែក៖